អំណោយទាំងនេះទោះជាតិចតូចមែន ប៉ុន្តែមានអត្ថន័យណាស់សម្រាប់សិស្សក្រីក្រនៅស៊ូដង់ខាងត្បូង ដែលវាផ្ទុកនូវសេចក្តីស្រឡាញ់ និងការចែករំលែកពីកងទ័ពមួកខៀវពាក់អាវ​សវៀតណាម។ ក្រៅពីអំណោយចំនួន ៥០ ចំណែក រួមមានសៀវភៅសរសេរ ខ្មៅដៃ និងសៀវភៅរៀនផាត់ពណ៌ជូនសិស្សជួបការលំបាកដើម្បីលើកទឹកចិត្តប្អូនៗឲ្យខិតខំទទួល​បានលទ្ធផលល្អក្នុងការសិក្សានោះ កងពេទ្យកម្រិត ២ លេខ ៣ ក៏បានផ្តល់ឲ្យសិស្សនូវអំណោយដែលមានអត្ថន័យជាច្រើនពីសមាគមសហព័ន្ធយុវជនហូជីមិញ ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាព​ជាមួយកងពេទ្យកម្រិត២ លេខ៣  អំណោយរួមមាន៖ អក្ខរក្រម ប៊ិច និងសៀវភៅសរសេរ។

leftcenterrightdel

ទិដ្ឋភាពនៃពិធីប្រគល់អំណោយ

leftcenterrightdel
សាខា​សម្ព័ន្ធយុវជននៃកងពេទ្យកម្រិត ២ លេខ ៣ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពយោធា និងស៊ីវិលនៅក្នុងតំបន់ Bentiu

ការចុះសួរសុខទុក្ខ និងជូនអំណោយនេះទោះជា​បានប្រព្រឹត្តទៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែវាបានបន្សល់ទុកនូវអារម្មណ៍ និងមនោសញ្ចេតនាពិសេសសម្រាប់កងទ័ពមួកខៀវវៀតណាម ជួយពួកគេឱ្យមានការសាកល្បងរស់រវើក និងការពិតជាក់ស្តែងអំពីបេសកកម្មថែរក្សាសន្តិភាពដ៏មានអត្ថន័យ ហើយ​មានការលើកទឹកចិត្តបន្ថែមទៀតដើម្បីបំពេញល្អភារកិច្ចជាកងទ័ពមួកខៀវ៕

បកប្រែដោយ Duy Hoan