នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Phan Van Giang បានចែករំលែកនូវការលំបាក និងការបាត់បង់ដែលប្រជាជនឥណ្ឌាកំពុងជួបប្រទះដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាត​ Covid-19 ហើយបានបង្ហាញនូវទំនុកចិត្តលើវិធានការសកម្មរបស់រដ្ឋាភិបាលឥណ្ឌា រួមជាមួយនឹងការជួយគាំទ្រប្រកបដោយប្រសិទ្ធភាពពីកងទ័ព ប្រជាជនឥណ្ឌានឹងជំនះការលំបាកនេះក្នុងពេលឆាប់ៗ។ លោករដ្ឋមន្រ្តី Phan Van Giang បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា បានបន្តអភិវឌ្ឍយ៉ាងល្អលើវិស័យជាច្រើនដូចជា នយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងការជួបប្រាស្រ័យ​​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។  វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងជាមួយប្រទេសឥណ្ឌា ដោយចាត់ទុកថានេះជាកត្តាសំខាន់មួយដែលរួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនៃការកសាង​ និងអភិវឌ្ឍន៍​ប្រទេសជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំវៀតណាម លោក Pranay Verma

លោកឯកអគ្គរដ្ឋទូត Pranay Verma បានអបអរសាទរ​លោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ហើយបានបង្ហាញជំនឿថា ក្នុងតួនាទីថ្មី លោកឧត្តមសេនីយ៍ឯក Phan Van Giang នឹងចូលរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិនាពេលកន្លងមក ជាពិសេសការអនុវត្តយ៉ាង​សកម្ម​នូវ​រាល់​​ខ្លឹមសារសហប្រតិបត្តិការទាំង​ឡាយ​ដែល​ក្នុង​នោះមានអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និង​ក្រសួងការពារជាតិទាំងពីរ បានចុះហត្ថលេខា។ នាពេលកន្លងមក ទោះបីមានការវិវត្តស្មុគស្មាញនៃការរីករាលដាល Covid-19 ក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តរក្សាកិច្ចសហប្រតិបត្តិការលើ​វិស័យ​​ការពារជាតិ។ កិច្ច​​​សហប្រតិបត្តិការ​ក្នុងវិស័យនានាដូច​ជា ឧស្សាហកម្មការពារជាតិ សន្តិសុខសមុទ្រ ការបណ្តុះបណ្តាល  ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង​ការស្រាវជ្រាវយុទ្ធសាស្រ្ត ត្រូវ​បាន​ភាគីទាំងពី​រ​យក​ចិត្តទុកដាក់​ជម្រុញយ៉ាង​ខ្លាំង​ ដោយ​ទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ដោយមិនទុកឱ្យការរីករាលដាលនៃ Covid-19 ប៉ះពាល់ដល់ការអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខឡើយ​ រួមទាំងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីទំនាក់ទំនងទ្វេភាគីវៀតណាម - ឥណ្ឌា សម្រាប់​ដំណាក់កាល ២០២១-២០២៥ ។

*នាព្រឹកថ្ងៃដដែល លោករដ្ឋមន្ត្រី Phan Van Giang បានទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត Park Noh-wan ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងលើវិស័យជាច្រើនដែល​ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។ ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងបណ្តាអង្គការ ធុរកិច្ច និងបុគ្គលនៃកូរ៉េខាងត្បូងនៅវៀតណាម ដែលបានជួយឧបត្ថម្ភប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19។ លោករដ្ឋមន្រ្តី Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​ ដោយ​បាន​នាំមកនូវប្រសិទ្ធភាពជាក់ស្តែង ដែលក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីតែងតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយ​មាន​ការ​​អភិវឌ្ឍថ្មី និងជាក់ស្តែង ជាពិសេសបន្ទាប់ពីភាគីទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដល់ឆ្នាំ២០៣០។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang បានទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម

លោកឯកអគ្គរដ្ឋទូត Park Noh-wan បានអបអរសាទរ​លោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស ហើយជឿជាក់ថាក្នុងតួនាទីថ្មី លោកឧត្តមសេនីយ៍ឯក Phan Van Giang នឹងបន្តចូលរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូងនិយាយរួម និងរវាងកងទ័ពទាំងពីរនិយាយដោយឡែក ដែលកំពុងមានការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរបានឯកភាពគ្នា នាពេលខាងមុខនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិលើវិស័យជាច្រើនដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការកសាង​យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ការ​រៀបចំការផ្លាស់ប្តូរគ្រប់ជាន់ថ្នាក់ ការ​បណ្តុះបណ្តាលកម្មាភិបាល សន្តិសុខសមុទ្រ ការប្រយុទ្ធតាមប្រព័ន្ធអ៊ិនធឺណិត ការជំនះផលវិបាកសង្គ្រាម ឧស្សាហកម្មការពារជាតិ ជាពិសេសការជួយ​គាំទ្រ​វៀតណាមឲ្យបន្តអនុវត្ត “គម្រោងវៀតណាម - កូរ៉េខាងត្បុងក្នុងការជំនះផលវិបាកនៃគ្រាប់បែក គ្រាប់មីនក្រោយសង្គ្រាម”៕

បកប្រែដោយ Thanh Cong