បន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការធ្វើដំណើរទៅបរទេសនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៤១ អគ្គមគ្គុទ្ទេសក៍ Nguyen Ai Quoc បានឆ្លងបង្គោលព្រំដែនលេខ ១០៨ (ឥឡូវជាបង្គោលព្រំដែនលេខ ៦៧៥) រវាងព្រំដែនវៀតណាម និងចិនចូលមកភូមិ Pac Bo ឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang។

ខេត្ត Cao Bang និយាយដោយឡែក និងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ១ កងទ័ពប្រជាជនវៀតណាមនិយាយរួមតែងតែមានមោទនភាពដោយបានទទួលស្វាគមន៍អគ្គមគ្គុទ្ទេសក៍ Nguyen Ai Quoc ត្រឡប់មកមាតុភូមិវិញដើម្បីដឹកនាំបដិវត្តន៍វៀតណាមដោយផ្ទាល់ ហើយកាន់តែមានកិត្តិយស និងមោទនភាពបន្ថែមទៀតគ្រាដែលនៅក្នុងភូមិសាស្រ្តតំបន់យោធភូមិភាគទី ១ នោះក៏បានកត់សម្គាល់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនដែលទាក់ទងជាមួយកេរ្តិ៍ឈ្មោះលោកប្រធានហូជីមិញ ជាមួយនឹងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិផងដែរ។ ក្រៅពីនោះ នៅទីនេះក៏ជាស្រុកកំណើតរបស់បណ្តាក្រុមកម្លាំងដូចជា៖ សង្គ្រោះជាតិ ១, សង្គ្រោះជាតិ ២, សង្គ្រោះជាតិ ៣ និងក្រុមវៀតណាមឃោសនា និងរំដោះដែលបច្ចុប្បន្នជាកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ថ្នាក់ដឹកនាំនៃយោធភូមិភាគទី ១ ពិនិត្យមើលរថក្រោះ T54B ដែលបានកែលម្អ និងប្រគល់ដោយស្នងការដ្ឋានបច្ចេកទេសកងទ័ព ក្រោមគម្រោងកែលម្អរថក្រោះ T54B របស់អគ្គស្នងការដ្ឋានបច្ចេកទេស

Viet Bac - យោធភូមិភាគទី ១ ពិតជាមានមោទនភាពដែលមិនត្រឹមតែជាមូលដ្ឋានដំបូងបង្អស់ “ជាទីស្នាក់ការកណ្តាលនៃប្រទេសទាំងមូលជា “ប្រភពដើមនៃបដិវត្តន៍វៀតណាម” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាក៏ជាប្រភពកម្លាំងលើកទឹកចិត្តដ៏ធំធេងក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរបៀបរបស់ប្រធានហូជីមិញ ដល់គណៈកម្មាធិការបក្ស និងកងកម្លាំងប្រដាប់អាវុធនៃតំបន់យោធភូមិភាគទី ១ និងជួយអង្គភាពរួបរួមគ្នា ខិតខំបំពេញភារកិច្ចប្រកបដោយជោគជ័យ សក្តិសមនឹងកិត្តិយស សក្តិសមជារបងការពារដ៏រឹងមាំនៅព្រំដែនខាងជើងនៃប្រទេសជាតិ។

កងយោធភូមិភាគទី១ ក្នុងសង្រ្គាមតស៊ូតែងតែប្រយុទ្ធដោយច្បាមជាប់នឹងភូមិសាស្រ្ត ប្រកៀកនឹងប្រជាជនជានិច្ចដើម្បីការពារ និងកម្ចាត់រាល់ការឈ្លានពានពីសំណាក់សត្រូវ កសាងឡើងប្រពៃណីដ៏រុងរឿងរបស់អង្គភាព ពោលគឺ “ស្មោះត្រង់ ឈានទៅមុខ សាមគ្គី វាយឈ្នះ"។ ក្នុងដំណើរការនៃការផ្លាស់ប្តូរប្រទេសជាតិយោធភូមិភាគទី១ បានបង្កើនសមត្ថភាពក្នុងការដឹកនាំ បង្កើនកម្លាំងប្រយុទ្ធ និងកសាងអង្គភាពដ៏រឹងមាំខាងនយោបាយ សតិអារម្មណ៍ និងសីលធម៌។

សិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរបៀបរបស់ប្រធានហូជីមិញបានរួមចំណែកយ៉ាងសំខាន់ដើម្បីកងកម្លាំងប្រដាប់អាវុធរបស់យោធភូមិភាគទី១ ពង្រឹងនូវរាល់វិធានការក្នុងការការពារ ការប្រយុទ្ធ និងការធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ព្រមទាំងការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដីជាតិ សម្របសម្រួល និងផ្តល់យោបល់ដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រៀបការពារជាតិដោយប្រជាជនទាំងមូល។ លើសពីនេះទៅទៀត អង្គភាពបានបន្តការពង្រឹងសមត្ថភាពប្រយុទ្ធរបស់គ្រប់កងកម្លាំងក្នុងតំបន់ការពារតាមទិសដៅ “មូលដ្ឋានជាក់ស្តែង បោះជំហានៗយ៉ាងរឹងមាំ” ដោយអនុវត្តភារកិច្ចការពារជាតិ និងយោធាក្នុងមូលដ្ឋានប្រកបដោយជោគជ័យ៕

បកប្រែដោយ Minh Trung