លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានអបអរសាទរចំពោះលោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលត្រូវបានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមអនុម័តតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស​វៀតណាម។ លោកក៏បានបង្ហាញនូវការជឿជាក់ថា ក្នុងឋានៈថ្មី តួនាទីថ្មី លោកឧត្តមសេនីយ៍ឯក Phan Van Giang នឹងបន្តចូលរួមវិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ព និងប្រជាជនវៀតណាម និងឡាវផងដែរ។ លោកនាយឧត្តមសេនីយ៍ Chasamone Chanyalath បានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាមដែលបានជួយរឧបត្ថម្ភដល់ក្រសួងការពារប្រទេសឡាវក្នុងការការពារ និងប្រយុទ្ធប្រឆាំងជំងឺ Covid-19 នាពេលកន្លងមក។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារប្រទេសលោក Phan Van Giang ជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

រីឯខ្លួនវិញ លោករដ្ឋមន្រ្តី Phan Van Giang បានអបអរសាទរចំពោះលោកនាយឧត្តមសេនីយ៍ Chasamone Chanyalath ដែលបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសឡាវ។ លោកក៏បានចែករំលែកជាមួយការលំបាកដែលប្រជាជនឡាវកំពុងប្រឈមមុខ ការរីករាលដាលនៃជំងឺ Covid-19 និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពប្រជាជនឡាវក្នុងការជួយរដ្ឋាភិបាលឡាវប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ លោករដ្ឋមន្រ្តី Phan Van Giang បានអះអាងថា តាមសមត្ថភាពរបស់ខ្លួន វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងគាំទ្រដល់ប្រទេសឡាវជំនះរាល់ការលំបាក និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនវិលត្រឡប់មករកភាពប្រក្រតីឡើងវិញឆាប់ៗ។  លោកបន្តទៀតថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម យកចិត្តទុកដាក់ជាពិសេសចំពោះចំណងមិត្តភាពសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវដែលក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិជាអាទិភាពកំពូលមួយ។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានជម្រាបគ្នាអំពីស្ថានភាពនៃសេដ្ឋកិច្ច សង្គម ការការពារជាតិ និងសន្តិសុខរបស់ប្រទេសនីមួយៗ។ ប្រឈមនឹងឱកាស និងបញ្ហាប្រឈមដ៏ធំធេងនាពេលបច្ចុប្បន្ននេះ បក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរចាំបាច់ត្រូវបន្តរឹតបន្តឹង និងរក្សាចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ឡាវ ជាពិសេសកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ ទោះបីជាមានការវិវឌ្ឍស្មុគស្មាញនៅក្នុងការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបានបន្តត្រូវបានដាក់ពង្រាយយ៉ាងសកម្មនាពេលថ្មីៗនេះ ដោយផ្តោតលើវិស័យមួយចំនួនដូចជា កិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែន  ការជួយគ្នាទៅវិញទៅមកទប់ទល់នឹង Covid-19  និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ភាគីទាំងពីរបានឯកភាពថា បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដែលភាគីទាំងពីរជាសមាជិក ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន ៕

បកប្រែដោយ Minh Trung