អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកវរសេនីយ៍ឯក Juan Miguel Garcia Montano អនុព័ន្ធយោធានៃកងទ័ពជើងទឹកនិងអាកាសគុយបាប្រចាំវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងប្រតិភូអញ្ជើញចូលរួមពិធី

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ជ័យជំនះ Giron នៃបដិវត្តន៍គុយបា បានជំរុញយ៉ាងខ្លាំងដល់ចលនារំដោះជាតិ និងការតស៊ូប្រឆាំងនឹងចក្រពត្តិនិយមនៅតំបន់អាមេរិកឡាទីននិយាយដោយឡែក និងពិភពលោកនិយាយរួម។ 

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ទំនាក់ទំនងសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម - គុយបា តែងតែត្រូវបានកសាងនិងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។ ព្រមទាំងលោកថ្លែងអំណរគុណចំពោះគុយបាដែលតែងតែប្រកៀកស្មាជាមួយវៀតណាមក្នុងការតស៊ូរំដោះជាតិ ក៏ដូចជាបុព្វហេតុកសាង និងការពារប្រទេសជាតិសព្វថ្ងៃនេះដែរ។ 

លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិបានក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនិងបានជំរុញឲ្យកាន់តែស៊ីជម្រៅនិងប្រសិទ្ធភាព រួមចំណែកពង្រឹងកម្លាំងការពារជាតិដើម្បីការពារបក្ស របបនយោបាយនិងប្រជាជន ក៏ដូចជាការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសរៀងៗខ្លួន​។

លោកវរសេនីយ៍ឯក Juan Miguel Garcia Montano បានសម្តែងនូវក្ដីសប្បាយរីករាយចំពោះមនោសញ្ចេតនាដ៏ ស្មោះស្ម័គ្រដែលបក្សរដ្ឋ កងទ័ពនិងប្រជាជនវៀតណាមបានផ្តល់ជូនប្រទេសគុយបាក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ជាពិសេសក្នុងគ្រាលំបាកបំផុត; ទន្ទឹមនឹងនេះ លោក Juan Miguel Garcia Montano ក៏ថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម សម្ព័ន្ធ អង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀតណាម - គុយបា ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយនេះសម្រាប់ប្រទេសគុយបាផងដែរ៕

បកប្រែដោយ Pham Diep