Army Games 2021 គ្រោងថា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែសីហាដល់ថ្ងៃទី ៤ ខែកញ្ញា ដោយមានខ្លឹមសារប្រកួតចំនួន ៣៤ នៅលើទីលានប្រកួតនៃប្រទេសជាច្រើន ដែលរៀបចំឡើងដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។ កងទ័ពជើងទឹកប្រជាជនវៀតណាមបាន​បញ្ជូនក្រុមនាវារួមមាន នាវាលេខ ០១៥ Tran Hung Dao និងនាវាលេខ ០១៦ Quang Trung នៃកងពលតូចលេខ ១៦២ តំបន់លេខ ៤ កងទ័ពជើងទឹក ឲ្យ​ទៅ​ចូលរួម​ព្រឹត្តិការណ៍នេះ។

leftcenterrightdel
កិច្ចប្រជុំអនុវត្តភារកិច្ច
leftcenterrightdel
នាវាលេខ ០១៦ Quang Trung

បន្ទាប់ពីស្តាប់ស្ថាប័នមានសមត្ថកិច្ចនានារាយការណ៍អំពីការរៀបចំ និងការអនុវត្តភារកិច្ចនានា លោកឧត្តមនាវីត្រី Pham Manh Hung បានស្នើឱ្យប្រភេទ​​ទ័ពជើងទឹកសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន​ពាក់ព័ន្ធនៃក្រសួងការពារប្រទេសដើម្បីសិក្សា និងពិនិត្យឡើងវិញនូវរាល់ខ្លឹមសារពាក់ព័ន្ធសំដៅ​ធ្វើបានល្អការងាររៀបចំសម្រាប់ការចូលរួមការប្រកួត។ យោងតាមមុខងារ និងភារកិច្ចរបស់ខ្លួន បណ្តាស្ថាប័ននឹងបញ្ជូនកម្មាភិបាលចូលតំបន់លេខ ៤ និងកងពលតូចលេខ ១៦២ ដើម្បីដឹកនាំ តាមដាន និងត្រួតពិនិត្យការហ្វឹកហ្វឺន ធានាមុខជំនាញ ហើយរាយការណ៍ជូនគណៈកម្មការ Army Games នៃប្រភេទទ័ពជើងទឹកឲ្យដោះស្រាយ ដើម្បីអង្គភាពរៀបចំអនុវត្តភារកិច្ចដោយទទួលបានលទ្ធផលខ្ពស់បំផុត៕

បកប្រែដោយ Duy Hoan