leftcenterrightdel
លោកវរសេនីយ៍ឯក Pham Manh Thang ក្នុងកម្មវិធី 

តំណាងបណ្ដាស្ថាប័ន និងអង្គភាពរបស់ក្រសួងការពារប្រទេសវៀតណាមបានស្ដាប់កម្មាភិបាល និងអ្នកជំនាញ EU នៅប្រទេសបែលហ្ស៊ិកបង្ហាញគម្រោង “ផ្លូវសមុទ្រសំខាន់ៗនៅមហាសមុទ្រឥណ្ឌា” និងគម្រោង “បង្កើនការតភ្ជាប់សន្តិសុខក្នុងតំបន់ និងជាមួយអាស៊ី” របស់ EU ។ នេះជាលទ្ធផលនៃកិច្ចសន្ទនាការពារជាតិ សន្តិសុខ រវាងវៀតណាម និង EU លើកទី២ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងនាដើមខែធ្នូ ឆ្នាំ២០២០ ព្រមទាំងបង្កើតឱកាសសម្រាប់ភាគីទាំងពីរយល់ដឹងគ្នាទៅវិញទៅមក និងស្វែងរកឱកាសសហប្រតិបត្តិការក្នុងអនាគត រួមចំណែកអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដែលស្របតាមតម្រូវការ និងលទ្ធភាពរបស់ភាគីនិមួយៗ៕

បកប្រែដោយ Thuy Anh