ដោយសារតែគ្រាពេលបំពេញបេសកកម្មនៅកម្លាំងបំពេញបេសកកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅទ្វីបអាហ្វ្រិកនោះ ទោះបីស្ថានភាពនៃភូមិសាស្រ្តដី និងអាកាសធាតុគ្មានភាពអំណោយផលក៏ដោយ ប៉ុន្តែជាមួយនឹងភាពច្នៃប្រឌិត និងភាពឧស្សាហ៍ព្យាយាមរបស់ខ្លួន លោក Le Ngoc Son នៅតែបង្កើតបានជារូបរាងសួនបន្លែបៃតងជួយលើកកម្ពស់គុណភាពនៃអាហារសម្រាប់ខ្លួនផង និងមិត្តរួមការងារផងដែរ។ និយាយសំណេះសំណាលជាមួយលោកវរសេនីយ៍ទោ Le Ngoc Son ខ្ញុំបានដឹងថា នៅពេលដែលបំពេញបេសកកម្មនៅកម្លាំងនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) នៅខែវិច្ឆិកា ឆ្នាំ ២០១៩ គាត់ត្រូវបានចាត់តាំងឱ្យទៅបំពេញការងារនៅមូលដ្ឋាន Aweil នៅរដ្ឋ Northern Bahr El Ghazal ដោយមានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ពីរដ្ឋធានី Juba។

ពេលដែលគាត់បានមកដល់ប្រទេសស៊ូដង់ខាងត្បូងនោះ គឺស្របពេលអាកាសធាតុទើបតែឈានចូលរដូវប្រាំង (មានរយៈពេលរហូតចាប់ពីខែវិច្ឆិកាឆ្នាំមុន ដល់ចុងខែឧសភា ឆ្នាំក្រោយ)។ នៅក្នុងតំបន់ដែលគាត់ឈរជើងនោះ សីតុណ្ហភាពខាងក្រៅជាធម្មតាស្ថិតក្នុងខ្ទង់ ៥០-៥៦ អង្សាសេ។ ហើយមកដល់ Aweil ក្នុងមួយខែប៉ុណ្ណោះគឺ ពិភពលោកបានផ្ទុះឡើងជំងឺរាតត្បាត Covid-19។ នៅពេលនោះ ការទិញបន្លែបៃតងរាល់ថ្ងៃពិតជាលំបាកណាស់ ត្រូវការពេលវេលាច្រើនក្នុងការស្វែងរកនៅក្នុងទីផ្សារនិងតំបន់លំនៅដ្ឋាន។ ដូច្នេះ គាត់គិតថា ប្រសិនបើការរីករាលដាលនៃ Covid-19 រាលដាលដល់ប្រទេសស៊ូដង់ខាងត្បូងនោះ ហានិភ័យនៃការឆ្លងពិតជានឹងខ្ពស់ណាស់ដោយសារតែការទាក់ទងយូរជាមួយប្រជាជននៅទីនេះ។ ហើយដើម្បីធានាបានសុវត្ថិភាពផង និងនៅតែមានបន្លែបៃតងដើម្បីបរិភោគផង យើងត្រូវតែដាំបន្ថែដោយខ្លួនឯងដើម្បីម្ចាស់ការក្នុងការទទួលបាននូវប្រភពបន្លែនៅទីតាំងបោះជើង។ ក្នុងឥវ៉ាន់ដែលលោក Le Ngoc Son  នាំមកតាមខ្លួនឯងនៅពេលនោះ មានគ្រាប់បន្លែជាច្រើនប្រភេទណាស់  ប៉ុន្តែ ព័ទ្ធជំវិញផ្ទះនោះគឺដីក្រួសស្ងួត អាកាសធាតុមានពន្លឺថ្ងៃខ្លាំងក្លា ហើយថែមទាំងបន្លែពិបាករស់បានទៀតផង។

leftcenterrightdel
លោកវរសេនីយ៍ទោ Le Ngoc Son ដាំបន្លែនៅអង្គភាពបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

បន្ទាប់ពីសិក្សាអំពីសណ្ឋានដី លោក Son បានប្តេជ្ញាថា នឹងកែលម្អផ្ទៃដីដើម្បីបង្កើនជីវជាតិក្នុងដី...មិនយូរប៉ុន្មានទេ ដោយសារភាពឧស្សាហ៍ព្យាយាមរបស់ខ្លួន  គាត់បានធ្វើបានសួនច្បារគួរឱ្យទាក់ទាញ និងស្រស់ស្អាត។ ដើម្បីមានបន្លែឆាប់ៗ គាត់បានសាបព្រួសគ្រាប់ត្រកួន ហើយបន្ទាប់មកបានទាញយកប្រយោជន៍ពីដំបូលនៃប្រពន្ធ័ពន្លត់អគ្គីភ័យដើម្បីបាំងពន្លឺឱ្យបន្លែ។ ដោយសារមានដំបូល បានជាសីតុណ្ហាភាពត្រូវបានកាត់បន្ថយយ៉ាងខ្លាំង បន្ថែដុះយ៉ាងស្អាតពោរពេញទៅដោយពណ៌បៃតងដែលផ្គត់ផ្គង់គ្រប់គ្រាន់នូវតម្រូវការបន្លែសម្រាប់គាត់ផង និងមិត្តរួមការងារជាច្រើនទៀតផងនៅថ្ងៃក្តៅៗ។

ក្រៅពីការដាំបន្លែនោះ លោកវរសេនីយ៍ទោ Le Ngoc Son ក៏បានដាំផ្កាច្រើនប្រភេទសម្រាប់កែលម្អបរិវេណ នៃអង្គភាពទៀតផង។ រដូវភ្លៀងមកបានធ្វើឱ្យសួនបន្លែត្រូវបានគ្របដណ្តប់ពោរពេញទៅដោយព័ណ៌បៃតងនៃបន្លែ និង ព័ណ៌ចំរុះយ៉ាងស្រស់ស្រាយនៃផ្ការីក។

គ្រាពេលបន្លែទទួលបានផលច្រើនលើសពីតម្រូវការប្រើប្រាស់នោះ បងប្អូនវៀតណាមក៏បានចែកឱ្យអង្គភាពមិត្តនៅមូលដ្ឋាន Aweil ទៀតផង។ ដោយឃើញថា ការងាររបស់លោក Le Ngoc Son មានប្រសិទ្ធិភាពគួរឱ្យកត់សម្គាល់ នាំមកនូវផលប្រយោជន៍ជាច្រើននោះ បានជាមិត្តភ័ក្តបរទេស និងប្រជាជននៅទីនេះពិតជាចូលចិត្តយ៉ាងខ្លាំង ហើយបានពឹងលោក Le Ngoc Son ជួយណែនាំរបៀបធ្វើសួនបន្លែថេមទៀត។ ការងាររបស់លោកវរសេនីយ៍ទោ Le Ngoc Son មិនត្រឹមតែបានឆ្លុះបង្ហាញពីឆន្ទៈ និងការច្នៃប្រឌិតរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យរូបភាពរបស់កងទ័ពអ៊ំហូ កាន់តែភ្លឺស្វាងថែមទៀតនៅប្រទេសដ៏ឆ្ងាយ៕

បកប្រែដោយ Minh Trung