leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Truong Son អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​

ថ្លែងនៅក្នុងពិធីបើក រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានបញ្ជាក់ថា កងទ័ពអាកាសដើរតួនាទីយ៉ាងសំខាន់នាពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងបរិបទដែលប្រទេសជាច្រើនកំពុងប្រឈមមុខនឹងការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក (UAV)។ កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់ប្រទេសនានាអាចសិក្សារៀនសូត្រចំណេះដឹងអំពីបច្ចេកវិទ្យាក្នុងវិស័យយានអវកាស ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ដើម្បីពង្រឹង និងអភិវឌ្ឍកម្លាំងទ័ពអាកាស។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​នៅឯប្រទេស​ឥណ្ឌា

យោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា កងទ័ពអាកាសរបស់ប្រទេសនានាចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការជះឥទ្ធិពលពីខាងក្រៅ។ ទន្ទឹមនឹងនោះ ប្រកានេះក៏ជួយឱ្យកម្លាំងអាកាសនៃបណ្តាប្រទេសផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធផងដែរ ដោយហេតុនេះបង្កើនកម្លាំងទ័ពអាកាសនៃប្រទេសនីមួយៗ ព្រមទាំងធានាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​នៅឯទីក្រុង​ហាណូយ

លោករដ្ឋមន្រ្តី Rajnath Singh បានបញ្ជាក់ថា ឥណ្ឌាគឺជាដៃគូគួរឲ្យទំនុកចិត្ត ហើយប្រទេសនេះចង់កសាងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសក្នុងវិស័យសន្តិសុខការពារជាតិ និងការចែករំលែកព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាដើម៕

បកប្រែដោយ Thanh Cong