leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Van Ba អញ្ជើញ​ជា​អធីបតី​នៃ​កិច្ច​ពិភាក្សា​នៅ​ឯកទីក្រុង​ហាណូយ​

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Tran Van Ba បានឲ្យដឹងថា ប្រទេសវៀតណាមបានរៀបចំការប្រកួតលើវិញ្ញាសារពីរគឺវិញ្ញាសារជួយសង្គ្រោះ និងពូល២ នៃវិញ្ញាសាបាញ់ស៊ីបសម្រាប់បណ្តាប្រទេសនៅអាស៊ី - ប៉ាស៊ីហ្វិកក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាឆ្នាំ ២០២១។ ប្រទេសវៀតណាមបានឯកភាពតាមខ្លឹមសារនៃវិញ្ញាសាទាំងពីរដែលផ្តល់ដោយភាគីរុស្ស៊ី។ លោកឧត្តមសេនីយ៍ត្រី Tran Van Ba ស្នើឲ្យក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីបញ្ជូនអ្នកជំនាញមកត្រួតពិនិត្យទីតាំងដើម្បីណែនាំ និងផ្តល់ជំនួយផ្នែកបច្ចេកទេសក្នុងការរៀបចំទីលានប្រកួត ព្រមទាំងស្នើក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីសហការជិតស្និទ្ធជាមួយវៀតណាមក្នុងការងារត្រៀមរៀបចំ និងការ​រៀបចំការប្រកួត ...

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​ពិភាក្សា​

ដោយឯកភាពនឹងសំណើរបស់លោកឧត្តមសេនីយ៍ត្រី Tran Van Ba លោកឧត្តមនាវីត្រី Subbotin Andrei Nikolaievich និងលោកវរសេនីយ៍ឯក Radchenko Andrey Vladimirovich បានបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមដើម្បីរៀបចំការប្រកួតលើវិញ្ញាសាទាំងពីរគឺការជួយសង្គ្រោះ និងបាញ់ស៊ីប។ ក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីជឿជាក់ថា ប្រទេសវៀតណាមនឹងរៀបចំប្រកបដោយជោគជ័យនូវការប្រកួតវិញ្ញាសាទាំង ២ ខាងលើក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាឆ្នាំ ២០២១ ដោយរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan