អញ្ជើញចូលរួមក្នុងពិធីនេះមានលោក​ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានស្ថាប័នប្រចាំការនៃគណៈកម្មាធិការដឹកនាំលេខ ៧០១ និងលោក Daniel Daniel Kritenbrink ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម។

leftcenterrightdel
ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងនៃកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការជំនះនូវផលវិបាកនៃគ្រាប់បែក មីន សារធាតុគីមីពុល ដែលបន្សល់ទុកពីសម័យសង្គ្រាមនៅវៀតណាម

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានពាំនាំសេចក្តីជូនពរ និងកោតសរសើរពីសំណាក់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនចំពោះស្ថាប័ន អង្គភាព និងមូលដ្ឋាននានាដែលបានចូលរួមយ៉ាងសកម្ម ជាពិសេសស្ថាប័នប្រចាំការ និងការិយាល័យលេខ៧០១ ដោយបានខិតខំប្រឹង​ប្រែង​អស់ពីសមត្ថភាពដើម្បីជំនះការលំបាកដូចជាការរីករាលដាលនៃ Covid-19 ក្នុងឆ្នាំកន្លងមកដើម្បីប្រគល់បឹងនៅច្រកលេខ ២ ទៅឲ្យអាជ្ញាធរដែនដី។ លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍ថ្ងៃនេះបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម និងសហរដ្ឋអាមេរិកបានរក្សាការសន្យារបស់ខ្លួនចំពោះប្រជាជន និង​ការសន្យារបស់ខ្លួនចំពោះគ្នាទៅវិញទៅមក ហើយនឹងបន្តរួមដំណើរជាមួយគ្នាក្នុងការជំនះផលវិបាកនៃសង្គ្រាមរហូតដល់ពេលគ្រាប់បែក មីន ឬជាតិពុលឌីអុកស៊ីតនៅវៀតណាមអស់រលីង។

leftcenterrightdel
ពិធីចាប់ផ្តើមគម្រោងជួយគាំទ្រដល់ជនពិការវៀតណាមនៅតាមបណ្តាខេត្តដែលបានផ្តល់អាទិភាព

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងពិធីនោះ លោក Daniel J. Kritenbrink បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃគំរោងជំនះផលវិបាកនៃគ្រាប់បែក មីន និងសារធាតុគីមីពុលដែលបន្សល់ពីសម័យសង្គ្រាមនៅវៀតណាម និងមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ថ្ងៃនេះរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាសកម្មភាពដ៏មានអត្ថន័យមួយក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក Daniel J. Kritenbrink ក៏បានសង្កត់ធ្ងន់ថា ដោយមានទំនាក់ទំនងជិតស្និទ្ធរវាងភាគីទាំងពីរអាមេរិក - វៀតណាម យើងប្តេជ្ញាបន្តជួយឧបត្ថម្ភជនពិការវៀតណាមជាមួយគម្រោងថ្មីមួយដែលមានថវិកា ៦៥ លានដុល្លារ៕

បកប្រែដោយ Duy Hoan