leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានដឹកនាំកិច្ចប្រជុំ

អង្គប្រជុំបានវាយតម្លៃថា ក្រសួងការពារប្រទេសបានរៀបចំសកម្មភាពការពារជាតិ-យោធាអាស៊ានប្រកបដោយជោគជ័យ ដោយបានជំរុញគោលដៅអាទិភាព និងផ្ដល់គំនិតផ្តួចផ្តើមសំដៅធានាឲ្យបាននូវផលប្រយោជន៍របស់ប្រទេសជាតិ រួមចំណែកបង្ហាញនូវតួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០។ ជាពិសេសការលើកសំណើទាន់ពេលវេលានូវការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាត​ត្បាត​នៅកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការពារជាតិអាស៊ាន; ចេញសេចក្តីថ្លែងការណ៍រួម ADMM; ធានាជាលើកដំបូងបន្ទាប់ពីជាច្រើនឆ្នាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM+) បានចេញសេចក្តីថ្លែងការណ៍រួម ដោយបានបង្ហាញនូវតួនាទី និងកិត្យានុភាពរបស់វៀតណាម ក្នុងយន្តការសហប្រតិបត្តិការការពារជាតិអាស៊ានជាមួយដៃគូសន្ទនានានា ។ល។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ 

ប្រតិភូទាំងឡាយបានវាយតម្លៃថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស កិច្ចការសមាហរណកម្មនិង កិច្ចការបរទេសការពារជាតិបានផ្ដល់សមិទ្ធិផលសំខាន់ៗជាច្រើន  រួមចំណែកដោយផ្ទាល់ដល់ការការពារឯករាជ្យ អធិបតេយ្យភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីនៃមាតុភូមិ។ ថែរក្សាសន្តិភាព ស្ថិរភាពនិងបម្រើដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ​ និងសក្តានុពលក្នុងការកសាងកងទ័ពឲ្យមានរបៀបរៀបរយ ចំណាន ទំនើបជាបណ្ដើៗ; រួមចំណែកពង្រឹងការទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងវៀតណាមជាមួយបណ្តាប្រទេសដទៃទៀត; លើកកម្ពស់តួនាទីនិងកិត្យានុភាពរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ។

ទាក់ទងនឹងទិសដៅនៃកិច្ចការសមាហរណកម្ម និងកិច្ចការបរទេសការពារជាតិសម្រាប់ឆ្នាំ ២០២១ ប្រតិភូទាំងឡាយបានលើកឡើងថា គណៈកម្មាធិការបក្សយោធាមជ្ឈិមគួរតែបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិ ក្រោមបាវចនា “ភាពម្ចាស់ការ សកម្ម ភាពបត់បែននិងប្រសិទ្ធភាព”; បន្តជំរុញការចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសត្រៀមរៀបចំកងពេទ្យកម្រិត ២ លេខ ៣ ជំនួសកងពេទ្យកម្រិត ២ លេខ ២ ព្រមទាំងត្រៀមខ្លួនចាត់បញ្ជូនកងវិស្វកម្មទៅបំពេញបេសកកម្មដែលសំណើដោយអង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep