ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Duyet មេបញ្ជាការនៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយ បានជំរាបជូនអំពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់រដ្ឋធានីហាណូយ ការបង្កើត និងសមិទ្ធិផលដែលកម្លាំងប្រដាប់អាវុធនៃរដ្ឋធានីទទួលបាន។ ចំពោះទំនាក់ទំនងវៀតណាម-ឡាវ លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Duyet ក៏បានសង្កត់ធ្ងន់លើការពង្រីកសាមគ្គីភាព មិត្តភាពពិសេសជាមួយឡាវ។ លោកវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅបញ្ជាការដ្ឋានរដ្ឋធានីហាណូយរបស់ស្ថានទូតឡាវ VUFO និងសមាគមមិត្តភាពវៀតណាម-ឡាវ ហើយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាព ជិតស្និទ្ធ ជាពិសេសគឺ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំប្រទេសវៀតណាម បញ្ជាក់ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាម ដែលបង្កើត និងពូនជ្រំដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane លោកប្រធាន Souphanouvong ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបានក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ។ លោក Sengphet Houngboungnuang ចាត់ទុកថា កិច្ចប្រជុំនេះបានបង្ហាញទំនាក់ទំនងជិតស្និទ្ធ ប្រពៃណីល្អប្រសើរនៃចំណងសាមគ្គីភាពដែលកម្មាភិបាល យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមផ្ដល់ដល់កងទ័ព និងប្រជាជនឡាវ។ លោករំពឹងថា ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរនឹងបន្តរក្សា និងពង្រីកទំនាក់ទំនងពិសេសនេះ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ក្រុមបេសកកម្ម និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានរដ្ឋធានីហាណូយបានទៅអុជធូបនៅកន្លែងអាសនៈលោកប្រធានហូជីមិញ និងទៅទស្សនាបន្ទប់ប្រពៃណីរបស់បញ្ជាការដ្ឋានរដ្ឋធានីហាណូយ៕

បកប្រែដោយ Thuy Anh