នៅក្នុងកិច្ចប្រជុំនេះ ស្ថាប័ន  និងអង្គភាពពាក់ព័ន្ធបានរាយការណ៍អំពីការរៀបចំគ្រប់ផ្នែកទាំងអស់ទាំងខ្លឹមសារ កម្មវិធី សេណារីយ៉ូ ការទទួលភ្ញៀវ សន្តិសុខ សុវត្ថិភាព សុខាភិបាល បច្ចេកទេស និងការឃោសនាផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំ ADMM-14,  ADMM+ លើកទី៧ និងសកម្មភាពពាក់ព័ន្ធដែលនឹងត្រូវធ្វើឡើងតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ។ បណ្តាប្រតិភូបានពិភាក្សា និងស្នើបញ្ហាមួយចំនួនដែល​ទាក់ទងនឹងការរៀបចំសកម្មភាពទាំងនេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ធ្វើជាអធិបតីនៃកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបស់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំ ADMM-14, កិច្ចប្រជុំ ADMM+ លើកទី៧ និងសកម្មភាពពាក់ព័ន្ធគឺជាបេសកកម្មការពារជាតិការបរទេសដ៏សំខាន់ ដែល​រួមចំណែកក្នុងការអះអាងពី​​តួ​នា​ទី និងកិត្យានុភាពរបស់ក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ​។​ ក្នុងស្មារតីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ  អនុវត្តការរៀបចំឱ្យបានល្អបំផុតតាមភារកិច្ចដែលបានប្រគល់ឲ្យ ក្នុងនោះយកចិត្តទុកដាក់លើការរៀបចំខ្លឹមសារ បច្ចេកទេស  ការផ្សព្វផ្សាយ ការធានាសន្តិសុខ សុវត្ថិភាព រួមទាំង​ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដើម្បីកិច្ចប្រជុំ ADMM-14, កិច្ចប្រជុំ ADMM+ លើកទី ៧ និងសកម្មភាពពាក់ព័ន្ធ​នឹងទទួលបានលទ្ធផលខ្ពស់បំ​ផុត​៕

បកប្រែដោយ Duy Hoan