leftcenterrightdel
លោកវរសេនីយ៍ឯក Pham Manh Thang  អនុប្រធាននាយកដ្ឋានការបរទេស  នៃក្រសួងការពារប្រទេសវៀតណាម​​ធ្វើជាអធិបតីនៃកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Pham Manh Thang បានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមសូម​ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្មរពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសបូក ជាពិសេសអនុព័ន្ធយោធាទាំងឡាយប្រចាំនៅវៀតណាម ដែលបាន​រួមចំណែកដល់ជោគជ័យនៃសកម្មភាព និងកិច្ចប្រជុំយោធា​ការពារជាតិ ក្នុងអាស៊ាន២០២០ នាពេលកន្លងមក។

leftcenterrightdel
អនុព័ន្ធយោធា នៃបណ្តាប្រទេសអាស៊ានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំ
leftcenterrightdel
អនុព័ន្ធយោធា/តំណាង នៃបណ្តាប្រទេសបូកអញ្ជើញ​ចូលរួមកិច្ចប្រជុំ
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

កិច្ចប្រជុំ ADMM-14 និងកិច្ចប្រជុំ ADMM+ លើកទី៧ នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍សំខាន់បំផុតនៅក្នុងសកម្មភាព  និងកិច្ចប្រជុំយោធាការពារជាតិអាស៊ាន ដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាមក្នុងឆ្នាំប្រធាន​អាស៊ាន២០២០។ ក្នុងឱកាសនេះនឹងមានសកម្មភាពពាក់ព័ន្ធមួយចំនួនទៀតដូចជា ពិធីរំលឹកខួប ១០ ឆ្នាំនៃការបង្កើត ADMM+ និងពិធីប្រគល់តួនាទីជាប្រធាន​ ADMM និង​ADMM​+ ​ជូនប្រទេសប្រ៊ុយណេជាដើម៕

បកប្រែដោយ Duy Hoan