ក្នុងកិច្ចពិគ្រោះ ភាគីទាំងពីរបានវាយតម្លៃថា ទោះបីទំនាក់ទំនងការពារជាតិវៀតណាម-អូស្ត្រាលី នៅឆ្នាំកន្លងមក​បានរងឥទ្ធិពលយ៉ាងខ្លាំងពីការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការទ្វេភាគីនៅតែទទួលបានលទ្ធផលជាក់ស្ដែងលើវិស័យជាច្រើន ដូចជាការផ្លាស់ប្ដូរគណៈប្រតិភូ កិច្ចពិគ្រោះយោបល់ កិច្ចសន្ទនា ការបណ្ដុះបណ្ដាល ការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang អញ្ជើញជាអធិបតីនៃកិច្ចពិគ្រោះយោបល់នៅទីក្រុងហាណូយ

នៅពេលខាងមុខ ភាគីទាំងពីរសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ នៅឆ្នាំ ២០២១ ភាគីទាំងពីរមានគម្រោងរៀបចំការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់រដ្ឋមន្រ្តី និងប្រធានអគ្គសេនាធិការ រក្សាកិច្ចពិគ្រោះយោបល់ កិច្ចសន្ទនាប្រចាំឆ្នាំ ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ការចែករំលែកបទពិសោធន៍ក្នុងវិស័យប្រឆាំងនឹងអំពើភេរវកម្ម កងទ័ពជើងអាកាស ពេទ្យយោធា ការទទួលនាវានៃកងទ័ពអូស្ត្រាលីមកបំពេញទស្សនកិច្ចនៅវៀតណាម និងកិច្ចសហប្រតិបត្តិការផ្សេងៗតាមផែនការ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានជំរាបជូនដល់ភាគីអូស្ត្រាលីនូវ​លទ្ធផលនៃបណ្តា​សកម្មភាពការពារជាតិដែលរៀបចំឡើង​ដោយវៀតណាម និងធ្វើបច្ចុប្បន្នភាពព្រឹត្តិការណ៍នៅសេសសល់ក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang សង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការនៅកិច្ចប្រជុំ ADMM និងកិច្ចប្រជុំ ADMM+ ដើម្បីផលប្រយោជន៍របស់អាស៊ាន និងបណ្តា​ប្រទេសដៃគូ៕

បកប្រែដោយ Thuy Anh