ក្នុងកិច្ចពិគ្រោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល សកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ សន្តិសុខនាវាចរណ៍នៅពេលកន្លងមក ស្របតាមអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅឆ្នាំ ២០១៩។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang អញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់

នៅពេលខាងមុខនេះ ភាគីទាំងពីរបានឯកភាពបន្តជម្រុញកិច្ចសហប្រតិបត្តិការ និងកសាងផែនការសហប្រតិបត្តិការក្នុងរយៈពេល ៣ ឆ្នាំ (២០២១-២០២៣)។ ភាគីទាំងពីរក៏ឯកភាពជម្រុញកិច្ចសន្ទនាគោលនយោបាយការពារជាតិ រួមទាំងកិច្ចពិគ្រោះយោបល់ការពារជាតិទ្វេភាគីវៀតណាម-កាណាដា។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ Vu Chien Thang ក៏ជម្រាបជូនភាគីកាណាដាអំពីលទ្ធផលនៃសកម្មភាពការពារជាតិពហុភាគីនៅឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ព្រមទាំងបានឲ្យដឹងថា វៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកាណាដា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អាស៊ាន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ស្របតាមគោលការណ៍របស់អាស៊ាន។

លោក Peter Hammerschmidt បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងលទ្ធផលដែលវៀតណាមទទួលបានក្នុងឆ្នាំជាប្រធានអាស៊ាន២០២០ ព្រមទាំងសន្យាថា នឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគីស្របតាមគោលការណ៍ និងផលប្រយោធន៍របស់តំបន់៕

បកប្រែដោយ Thuy Anh