អញ្ជើញចូលរួមកិច្ចប្រជុំ ACAMM-21 នៅឯទីក្រុងហាណូយ មានវិត្ដមានពីលោកឧត្តមសេនីយ៍ទោ Nguyen Van Nghia   អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំស្ថាប័ននានានៃក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អញ្ជើញចូលរួមកិច្ចប្រជុំនៅឯទីក្រុងហាណូយ

បន្ទាប់ពីពិធីបើក ប្រតិភូទាំងឡាយបានចូលរួមពិភាក្សាលើប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបរបស់កងទ័ពនៃបណ្តាប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខនៅតំបន់ក្នុងស្ថានភាពធម្មតាបែបថ្មីដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩”។

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការ និងហ្មត់ចត់របស់ប្រទេសម្ចាស់ផ្ទះប៊្រុយណេ ក្នុងការរៀបចំកិច្ចប្រជុំ ACAMM-21។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ពិភពលោកនិងតំបន់នៅតែបន្តប្រឈមនឹងបញ្ហាសន្តិសុខជាច្រើន​ទាំងសន្តិសុខប្រពៃណី និងមិនមែន​ប្រពៃណីដូចជាជម្លោះអធិបតេយ្យភាព​ទឹកដី ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិត គ្រោះមហន្តរាយធម្មជាតិ សន្តិសុខធនធានទឹក ជំងឺរាតត្បាត ជាពិសេសសន្តិសុខសមុទ្រនៅតែបន្តវិវឌ្ឍយ៉ាងស្មុគស្មាញក្នុងបរិបទដែលបណ្តាប្រទេសកំពុងខិតខំប្រឹងប្រែងទប់ទល់នឹងជំងឺរាតត្បាត Covid-19 ។

leftcenterrightdel
ប្រតិភូទាំងឡាយ​អញ្ជើញ​ចូ​ល​រួម​កិច្ច​ប្រជុំ​

លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានចែករំលែកបទពិសោធន៍របស់កងទ័ពប្រជាជនវៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និងគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់នាពេលថ្មីៗនេះ ហើយសម្តែងនូវការជឿទុកចិត្តថា ក្នុងស្មារតីនៃភាពស្អិតរមួត និងការឆ្លើយតប កងទ័ពនៃបណ្តាប្រទេសអាស៊ាននឹងបន្តរួបរួមគ្នាចែករំលែកបទពិសោធន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ស្វែងរកគំនិតផ្តួចផ្តើមនានាដើម្បីជម្រុញ​កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុង​ការឆ្លើយតបនឹង​បញ្ហាប្រឈមសន្តិសុខរួមដែលកំពុងលេចឡើងដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះបានប្រព្រឹត្តទៅពិធីប្រគល់តួនាទីជាប្រធាន ACAMM ជូនកងទ័ពមីយ៉ាន់ម៉ា៕

បកប្រែដោយ Duy Hoan