leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ជួបពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Pranay Verma

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Luong Cuong បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Pranay Verma ដែលបានយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ វៀតណាម-ឥណ្ឌា ព្រមទាំងអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងការអភិវឌ្ឍខ្លាំងក្លារបស់ប្រទេសឥណ្ឌា។

រីឯលោកឯកអគ្គរដ្ឋទូត Pranay Verma បានអះអាងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងឥណ្ឌា និងវៀតណាម ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិជាសសរស្តម្ភមួយ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Pranay Verma

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ឥណ្ឌា និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងរយៈពេលកន្លងមក ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ។

លោកនាយឧត្តមសេនីយ៍ Luong Cuong និងលោកឯកអគ្គរដ្ឋទូត Pranay Verma បានឯកភាពថា ភាគីទាំងពីរបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធិភាព ឆ្លើយតបទៅនឹងសេចក្តីប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thanh Cong