ក្នុងជំនួប ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅពេលកន្លងមក ជាពិសេស ទំនាក់ទំនងការពារជាតិទ្វេភាគីបានរីកចំរើនសមស្របនឹងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ រួមចំណែកដល់ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោក Robert O’Brien

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich វាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនៅវៀតណាម របស់លោក Robert O’Brien ក្នុងឱកាសរំលឹកខួបលើកទី២៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាលទ្ធផលដែលភាគីទាំងពីរទទួលបានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជំនះផលវិបាកនៃសង្រ្គាម និងជំនួយរបស់អាមេរិកក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ការលើកកម្ពស់សមត្ថភាពសម្រាប់កងឆ្មាំសមុទ្រវៀតណាម។

លោក Robert O’Brien បញ្ជាក់ថា អាមេរិកយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងរំពឹងថា វៀតណាមនឹងកាន់តែមានតួនាទីសំខាន់ក្នុងតំបន់។ លោកសង្កត់ធ្ងន់ថា អាមេរិកនឹងបន្តចាត់ទុកកិច្ចសហការក្នុងការជំនះផលវិបាកនៃសង្គ្រាមជាស្នូលក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ ព្រមទាំងថ្លែងអំណរគុណចំពោះការខិតខំរបស់វៀតណាមក្នុងការជួយស្វែងរកអដ្ឋិធាតុនៃទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងសង្គ្រាមវៀតណាម ហើយបញ្ជាក់ថា នឹងបន្តជម្រុញគម្រោង និងកិច្ចសហប្រតិបត្តិការលើវិស័យនេះ៕

បកប្រែដោយ Thuy Anh