ពិធីប្រគល់ និងទទួលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ដោយមានវត្តមានអគ្គលេខាបក្ស និងជាប្រធាននៃសាធារណរដ្ឋប្រជាមានិតឡាវ លោក Bounnhang Vorachith។ លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Dung មេបញ្ជាការអង្គភាពទ័ពលេខ ១១ បានប្រគល់ជូនរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath នូវថវិកា និងសំភារៈបរិក្ខារពេទ្យទាំងនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Dung មេបញ្ជាការអង្គភាពទ័ពលេខ ១១ ប្រគល់អំណោយជំនួយជានិមិត្តរូបជូនរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ (រូបថត៖ vnanet.vn)

លោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្រ្តី និងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ បានបញ្ជាក់ថា អំណោយទាំងនេះជាសក្ខីភាពនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរនិយាយរួម និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីនិយាយដោយឡែក ព្រមទាំងសន្យាថានឹងប្រើប្រាស់អំណោយទាំងនេះប្រកបដោយប្រសិទ្ធភាពបំផុត។

គួរបញ្ជាក់ថា ជំនួសមុខកម្មាភិបាល និងយុទ្ធជននៃអង្គភាពទ័ពលេខ១១ ក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Dung បានប្រគល់ជូនរដ្ឋសភាឡាវ នូវម៉ាស៊ីនកំចាត់មេរោគស្វ័យប្រវត្តចំនួន ២៥ គ្រឿង ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតរបស់ប្រជាជនឡាវ៕

បកប្រែដោយ Huyen Trang