កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកវរសេនីយ៍ឯក La Dai Phong នាយរងសេនាធិការនៃបញ្ជាការដ្ឋានការពារអាកាស ទ័ពអាកាស។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ នៅឯទីក្រុងហាណូយក៏មានអនុព័ន្ធយោធា និងអនុព័ន្ធកងទ័ពអាកាសនៃប្រទេសអាស៊ានចំនួន ៩ ប្រចាំនៅវៀតណាមទៀតផង។

leftcenterrightdel
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកវរសេនីយ៍ឯក La Dai Phong នាយរងសេនាធិការនៃបញ្ជាការដ្ឋានការពារអាកាស ទ័ពអាកាស នៅឯទីក្រុងហាណូយ

នេះជាកិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំមេបញ្ជាការកងទ័ពអាកាសអាស៊ាន លើកទី ១៧ (AACC-17) នាពេលខាងមុខនេះ។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ ប្រតិភូបានបូកសរុបយោបល់ សម្រេចបទប្បញ្ញត្តិស្តីពីជំនួយមនុស្សធម៌ និងការជួយសង្គ្រោះគ្រោះមហន្តរាយរបស់កងទ័ពអាកាសនៃបណ្តាប្រទេសអាស៊ាន។ ព្រមទាំងអង្គប្រជុំក៏បានផ្លាស់ប្តូរជំនាញក្នុងការធានាសុវត្ថិភាពហោះហើរ និងត្រៀម​រៀបចំផែនការសម្រាប់ការធ្វើសមយុទ្ធពហុភាគីស្តីពីជំនួយមនុស្សធម៌ និងការ​ជួយសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសថៃក្នុងឆ្នាំ ២០២១៕

បកប្រែដោយ Duy Hoan