តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកម្មនាពេលកន្លងមករបស់លោកវរសេនីយ៍ឯក Bangsy Xaysomkhoth ក្នុងឋានៈជាអនុព័ន្ធយោធាឡាវប្រចាំវៀតណាម ហើយ​បាន​រួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ជួបសំណេះសំណាលជាមួយលោកវរសេនីយ៍ឯក Bangsy Xaysomkhoth 

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានអបអរសាទរលោកវរសេនីយ៍ឯក Vongxay Inthakham ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាឡាវប្រចាំវៀតណាម។ លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ជឿជាក់ថា លោកវរសេនីយ៍ឯក Vongxay Inthakham នឹងបន្តរក្សា និងលើកកម្ពស់លទ្ធផលពីអ្នកកាន់តំណែងមុន  ហើយលោកនឹងជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានសង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋាននៃពិធីសារ និងផែនការសហប្រតិបត្តិការការពារជាតិប្រចាំឆ្នាំ  កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ ដោយសន្និដានថា Covid-19 ទំនងជាអូសបន្លាយពេលយូរ និងប៉ះពាល់ដល់ការអនុវត្តខ្លឹមសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien  បានមានប្រសាសន៍ថា ភាគីទាំងពីរចាំបាច់ត្រូវតែមានភាពសកម្មក្នុងការឆ្លើយតបទៅនឹងស្ថានភាពថ្មី ព្រមទាំងត្រូវសហប្រតិបត្តិការយ៉ាងសកម្ម និងមានភាពច្នៃប្រឌិតដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការ​ទាំង​នេះ​ឲ្យមានប្រសិទ្ធភាព ក្នុងស្មារតីថាមិនឱ្យជំងឺរាតត្បាតខកខានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី​ឡើយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ថតរូបអនុស្សាវរីយ៍ជាមួយលោកវរសេនីយ៍ឯក Bangsy Xaysomkhoth និងលោកវរសេនីយ៍ឯក Vongxay Inthakham 

លោកវរសេនីយ៍ឯក Bangsy Xaysomkhoth បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេស​វៀត​ណាម​ដែលបានបង្កលក្ខណៈងាយស្រួមសម្រាប់រូព​លោកឲ្យ​បំពេញល្អភារកិច្ចរបស់ខ្លួន។ លោកវរសេនីយ៍ឯក Bangsy Xaysomkhoth បានបញ្ជាក់ថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀត ដែល​នាំមកនូវប្រសិទ្ធភាពជាក់ស្តែងជូនបុព្វហេតុកសាងកងទ័ពនៅប្រទេសរៀងៗខ្លួន៕

បកប្រែដោយ Duy Hoan