ក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សង្កត់ធ្ងន់ថា ក្នុងបរិបទដែលការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺ Covid-19  ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរបានរក្សាជំនួប និងការផ្លាស់ប្ដូរតាមរយៈប្រព័ន្ធវីដេអូរវាងភាគីទាំងពីរ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យការពារជាតិ។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោកឯកអគ្គរដ្ឋទូត Nishida Yasunori

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទនាកាលពីថ្ងៃទី២០ ខែកក្កដា។ សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Nishida Yasunori អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃទី១០ ខែមិថុនា។ នាពេលខាងមុខនេះ លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមស្នើឲ្យភាគីទាំងពីរបន្តអនុវត្តផែនការសហប្រតិបត្តិការដែលភាគីទាំងពីរបានឯកភាព។ លោករំពឹងថា ភាគីជប៉ុន ជាពិសេសគឺលោកឯកអគ្គរដ្ឋទូតបន្តជួយគាំទ្រវៀតណាមក្នុងការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) នាខែធ្នូ ខាងមុខនេះ។

លោក Yamada Takio បានឯកភាពជាមួយការវាយតម្លៃរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងបញ្ជាក់ថា ជប៉ុននឹងបន្តរួមវិភាគទានយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងវៀត​ណាម និងជប៉ុន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ៕

បកប្រែដោយ Thuy Anh