ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ តាមរយៈលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទនេះដោយបង្ហាញពីភាពសកម្ម និងទាន់ពេលវេលាក្នុងបរិបទដែលស្ថានភាពសន្តិសុខពិភពលោកនិងតំបន់កំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញ រួមទាំងការរីករាលដាលនៃ Covid-១៩ បានប៉ះពាល់យ៉ាងជ្រាលជ្រៅនៅលើពិភពលោកទាំងមូល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានជួបសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាម និងអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាមដោយបានជួយគាំទ្រ ដល់កងយោធពលខេមរភូមិន្ទលើវិស័យជាច្រើន រួមទាំងការចែករំលែកបទពិសោធន៍បានទាន់ពេលវេលា និងការជួយឧបត្ថម្ភផ្នែកសម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid-19។ សម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរក្រសួងការពារប្រទេសវៀតណាម ដោយបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំការពារជាតិអាស៊ាននៅពេលកន្លងមកដែលវៀតណាមបានទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ទោះបីរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ក៏ដោយ។

ក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានសហការល្អជាមួយភាគីកម្ពុជារៀបចំដោយជោគជ័យនូវពិធីរំឭកខួបលើកទី៤៣ នៃទិវាចងចាំពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា” នៅខេត្ត  Binh Phuoc  កាលពីខែកក្កដា ឆ្នាំ២០២០ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាបានបញ្ជាក់ថានេះគឺជាសកម្មភាពដែលមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ ហើយនឹងបន្តរក្សាជារៀងរាល់ឆ្នាំ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជា និងសម្តេចពិជ័យសេនា  ទៀ បាញ់ ផ្ទាល់ ដោយបានជូនពរចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ជូនពរកម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួប ៧៥ ឆ្នាំនៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  ហើយបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា និងគូសបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តចែករំលែកបទពិសោធន៍ និងជួយគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការរាតត្បាត Covid-19 និងរួមចំណែកក្នុងការកសាងសមត្ថភាពសម្រាប់កងយោធពលខេមរភូមិន្ទ។

អំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងសម្តេចពិជ័យសេនា ទៀ បាញ់ បានឯកភាពបន្តអនុវត្តខ្លឹមសារដែលបានឯកភាពដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរដែលក្នុងនោះ ការពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការនានា ជាពិសេសកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី ហើយបន្តស្រាវជ្រាវដើម្បីលើកកម្ពស់ និងបង្ហើយក្របខ័ណ្ឌសហប្រតិបត្តិការទាំងឡាយ បង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្ដិការរវាងកម្លាំងការពារព្រំដែន នៃប្រទេសទាំងពីរក្នុងការទប់ស្កាត់និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ ការជួញដូរ និងការដឹកជញ្ជូនគ្រឿងញៀន បន្តជម្រុញសកម្មភាពយាមល្បាត ត្រួតពិនិត្យព្រំដែន ច្រកព្រំដែន ផ្លូវលំ ច្រករបៀង ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ រួមចំណែកបង្ការទប់ស្កាត់ការរីករាលដាល Covid-19 នៅតាមតំបន់ព្រំដែននៃប្រទេសរៀងៗខ្លួន។

លើសពីនេះទៀត ភាគីទាំងពីរបានសម្តែងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាសហប្រតិបត្តិការការពារជាតិពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជាក្នុងយន្តការនានាដែលអាស៊ានដើរតួនាទីជាមជ្ឈភាព។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថានឹងបន្តគាំទ្រ និងសហការជិតស្និទ្ធជាមួយវៀតណាមដើម្បីបំពេញល្អតួនាទីជាប្រធានអាស៊ានរបស់វៀតណាម រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃសកម្មភាពទាំងឡាយនាពេលខាងមុខដូចជា៖ កិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិអាស៊ាន កិច្ចប្រជុំ ADMM និងកិច្ចប្រជុំ ADMM +៕

បកប្រែដោយ Duy Hoan