leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូជាមួយលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ

នៅក្នុងកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជា ដែលតែងតែគាំទ្រ និងចូលរួមយ៉ាងពេញទំហឹងក្នុងគំនិតផ្តួចផ្តើម និងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូដែលរៀបចំឡើងដោយវៀតណាមក្នុងឆ្នាំដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ាន ២០២០។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២០ និងត្រៀមរៀបចំកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២១។

លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការ និងការឆ្លើយតបក៏ដូចជាបទពិសោធន៍របស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យដល់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពបន្តចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងគាំទ្រគ្នានៅក្នុងវេទិកាសហប្រតិបត្តិការពហុភាគីក្នុងតំបន់ និងនៅលើពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូជាមួយលោកឧត្តមសេនីយ៍ត្រី Kenchan Nanthalangsy

នៅកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ត្រី Kenchan Nanthalangsy លោកឧត្តមសេនីយ៍ទោ Vu Chien Thang មានគោលបំណងចង់ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាស្រាវជ្រាវវិធីសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលខាងមុខ។ លោកឧត្តមសេនីយ៍ត្រី Kenchan Nanthalangsy បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានគោលបំណងចង់បន្តទទួលការគាំទ្រ និងការចែករំលែកបទពិសោធន៍ពីភាគីវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។ លោកបានសន្យាថា នឹងបន្តគាំទ្រសកម្មភាពបន្ទាប់របស់វៀតណាម ក្នុងឆ្នាំដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ាន ២០២០។ល៕

បកប្រែដោយ Huyen Trang