ចូលរួមពិធីចុះហត្ថលេខានេះ មានវត្តមានអនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink រួមជាមួយថ្នាក់ដឹកនាំទីភ្នាក់ងារ USAID ប្រចាំនៅវៀតណាមនិង VNOSMP។ល។

leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សារណៈបញ្ជាក់ការព្រមព្រៀងគ្នា (រូបថត៖ baoquocte.vn)

ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់នេះ USAID នឹងសម្របសម្រួលជាមួយ VNOSMP ដើម្បីផ្តល់ថវិកាដល់គម្រោងថ្មីមួយក្នុងទឹកប្រាក់ ២.៤ លានដុល្លារអាមេរិកក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។ គម្រោងនេះសំដៅគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានបាត់ខ្លួននៅក្នុងសង្គ្រាម។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងក្នុងឱកាសពិសេស នៅពេលដែលវៀតណាម និងអាមេរិក កំពុងរៀបចំសកម្មភាពសំខាន់ៗដើម្បីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត ព្រមទាំងបញ្ជាក់ពីដំណើរការបង្រួបបង្រួមរវាងប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្រ្តី Bui Thanh Son ក៏បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកយុទ្ធជនពលីដែលបានបាត់ខ្លួននៅក្នុងសង្គ្រាមបាន ​និងកំពុងរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក និងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត។ លោកក៏បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធិភាពជាមួយអាមេរិកក្នុងវិស័យនេះ៕

បកប្រែដោយ Huyen Trang