leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Park Jae-min អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងសមភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខដោយអះអាងនូវការប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យរោគរាតត្បាតប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពារជាតិដែលកំពុងអភិវឌ្ឍយ៉ាងល្អរវាងវៀតណាមជាមួយកូរ៉េខាងត្បូង និងឥណ្ឌា។

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកូរ៉េខាងត្បូង ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសន្យារវាងក្រសួងការពារជាតិទាំងពីរលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការលើសន្តិសុខអ៉ីនធឺណិត ការពុះពារផលវិបាកក្រោយសង្គ្រាម និងឧស្សាហកម្មការពារជាតិ។ល។ ជាពិសេស ភាគីទាំងពីរបានចាត់ទុកថា ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធាដើម្បីរួមចំណែកទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនារវាងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Ajay Kumar រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌា

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយឥណ្ឌា ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិ ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា។ ភាគីទាំងពីរបានឯកភាពជាមួយគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ពេទ្យយោធា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាលជាដើម។ល។

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជម្រាបជូនថ្នាក់ដឹកនាំក្រសួងការពារជាតិកូរ៉េខាងត្បូង និងឥណ្ឌាអំពីដំណើរការរៀបចំសកម្មភាពក្នុងឆ្នាំដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ លោកក៏បានសម្តែងនូវគោលបំណងចង់ឲ្យប្រទេសទាំងពីរគាំទ្រវៀតណាមក្នុងការបំពេញតួនាទីទាំងពីរនេះប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang