នេះគឺជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនាពេលផ្តល់បទសម្ភាសន៍ជាមួយអ្នក​យក​ព័ត៌មាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសផ្តល់បទសម្ភាសន៍ជាមួយអ្នក​យក​ព័ត៌មាន

 

អ្នកយកព័ត៌មាន៖ តើលោកអាចឲ្យដឹងអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី (ហៅកាត់ថា គណៈកម្មាធិការសម្របសម្រួល) បានដើរតួនាទីក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីយ៉ាងដូចម្តេច?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី គឺជាទីភ្នាក់ងាររបស់ក្រសួងការពារប្រទេសវៀតណាម ដែលមានភារកិច្ចសហការជាមួយសហព័ន្ធរុស្ស៊ីលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសទាក់ទងនឹងវិស័យការពារជាតិ យោធា ក៏ដូចជាបញ្ហានានាអំពីសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី មានប្រវត្តិគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺនៅឆ្នាំ ១៩៨៨ វៀតណាម និងសហភាពសូវៀតបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងសាកល្បងត្រូពិក វៀតណាម - សូវៀត (បច្ចុប្បន្នគឺជាមមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី) ដើម្បីសហការក្នុងការស្រាវជ្រាវលើរាល់បញ្ហាទាក់ទងនឹងត្រូពិក។ នេះគឺជាបញ្ហាថ្មីបំផុតអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាពេលនោះ ក៏ដូចជាសព្វថ្ងៃដែលបម្រើដល់ការធានាបណ្តាសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលទាក់ទងទៅនឹងវិស័យការពារជាតិ និងយោធាក្នុងពេលតែមួយ ព្រមទាំងបម្រើដល់រាល់បញ្ហាសេដ្ឋកិច្ច សង្គម ជាពិសេសគឺរាល់បញ្ហាអំពីបរិស្ថាន។ ក្នុងនាមជាអង្គភាពមួយរបស់ក្រសួងការពារប្រទេស  មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីបានបំពេញយ៉ាងល្អនូវគ្រប់ភារកិច្ចដែលក្រសួងការពារប្រទេសបានប្រគល់ទៅឲ្យ។

អ្នកយកព័ត៌មានៈ តើអ្វីជាលទ្ធផលនៃសកម្មភាពសហប្រតិបត្តិការការពារជាតិក្នុងក្របខ័ណ្ឌនៃឆ្នាំមិត្តភាព វៀតណាម - រុស្ស៊ី ២០១៩-២០២០ និងសមិទ្ធិផលនានានៃកិច្ចសហប្រតិបត្តិការរវាងអនុគណៈកម្មាធិការវៀតណាមជាមួយនឹង​អង្គភាពពាក់ព័ន្ធនានានៃប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ ឆ្នាំ ២០១៩ និង ២០២០ គឺកត់សម្គាល់ព្រឹត្តិការណ៍ពិសេសៗជាច្រើនរវាងវៀតណាម និងអតីតសហភាពសូវៀត និងជាសហព័ន្ធរុស្ស៊ីបច្ចុប្បន្ន។ ភាគីទាំងពីរនឹងប្រារព្ធខួប ៧០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការការពារជាតិ។ គួរអោយបញ្ជាក់ដែរថា នៅឆ្នាំ ២០១៨ យើងបានប្រារព្ធខួបលើកទី ៣០ នៃ មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី។ នាពេលខាងមុខ មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីនឹងបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំជាមួយសហព័ន្ធរុស្ស៊ី។ លទ្ធផលនៃដំណើរការនោះនឹងតម្រង់ទិសយុទ្ធសាស្ត្រក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់រាល់សកម្មភាពការពារជាតិ យោធា ក៏ដូចជាបណ្តាបញ្ហាសេដ្ឋកិច្ច - សង្គម ក្នុងអំឡុងឆ្នាំ ២០២០-២០២៥ ។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសនឹងមកទស្សនា និងណែនាំដល់រាល់សកម្មភាពរបស់មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី។

អ្នកយកព័ត៌មានៈ ប្រឈមមុខនឹងសា្ថនភាពស្មុគស្មាញនៃការរីករាលដាលជំងឺ Covid-19 តើភាគីទាំងពីរបានកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងស្ថានភាពថ្មីយ៉ាងដូចម្តេច លោកអនុរដ្ឋមន្រ្តី?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ ផែនការដែលបានគ្រោងទុករវាងក្រសួងការពារជាតិទាំងពីរនៅឆ្នាំ ២០២០ រួមមានព្រឹត្តិការណ៍នៃកិច្ចសហប្រតិបត្តិការចំនួនជាង ៦០ ។ ទោះជាការរីករាលដាលជំងឺ Covid-19 បានរារាំងផ្នែកណាមួយនៃការអនុវត្តរាល់ខ្លឹមសារដែលបានលើកឡើងដោយភាគីទាំងពីរក៏ដោយ ក៏ប៉ុន្តែភាគីទាំងពីរបានឯកភាពគ្នាថា សកម្មភាពសំខាន់ៗគឺមិនប្រែប្រួលទេ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតជាន់ខ្ពស់ និងគ្រប់កម្រិតការងារ កិច្ចសហប្រតិបត្តិការ វិទ្យាសាស្ត្រយោធា និងបច្ចេកវិទ្យាជាដើម។  ទាក់ទងនឹងការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីវិទ្យាសាស្ត្របច្ចេកទេស និងពេទ្យយោធា ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃរដ្ឋាភិបាលទាំងពីរ។

ជាពិសេស មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ Cov-១៩ របស់រដ្ឋាភិបាលវៀតណាម។ តាំងពីឆ្នាំ ២០១៩ រដ្ឋាភិបាលរុស្ស៊ី បានផ្តល់អំណោយជូនឱ្យមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី នូវបន្ទប់ពិសោធន៍ចល័តមួយដែលមានសមត្ថភាពគ្រប់គ្រង និងរកឃើញបានជំងឺរាតត្បាតភាគច្រើន។ នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ Covid-19 នេះ យើងអាចនិយាយបានថា នេះជាមធ្យោបាយចល័តតែមួយគត់របស់វៀតណាមដែលមានសមត្ថភាពក្នុងការធ្វើតេស្ត និងកំណត់ករណីសង្ស័យឆ្លងវីរុស SARS-CoV-2 ។

អ្នកយកព័ត៌មានៈ តើអ្នកជំនាញរុស្ស៊ីបានចូលរួមវិភាគទានដល់ការអភិវឌ្ឍ និងការរីកលូតលាស់របស់អនុគណៈកម្មាធិការវៀតណាម ព្រមទាំងលោកមានការវាយតម្លៃអំពីសហសេវិក និងដៃគូនានានៅអនុគណៈកម្មាធិការវៀតណាម យ៉ាងដូចម្តេច លោកអនុរដ្ឋមន្រ្តី?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ អតីតអ្នកជំនាញសូវៀតពីមុន និងរុស្ស៊ីបច្ចុប្បន្ន ដែលកំពុងធ្វើការនៅមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ថ្វីត្បិតតែស្ថានភាពមានការផ្លាស់ប្តូរក៏ដោយក៏អ្នកជំនាញទាំងនេះមិនដែលផ្លាស់ប្តូរអារម្មណ៍ ទឹកចិត្តចំពោះវៀតណាម មិនដែលផ្លាស់ប្តូរការទទួលខុសត្រូវចំពោះការងារក៏ដូចជាទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឡើយ។ ពួកគេជាអ្នកជំនាញឈានមុខគេនៅលើពិភពលោកអំពីផ្នែកបរិស្ថាន បរិស្សានវិទ្យាស្រ្ត និងបញ្ហាត្រូពិក។ ពួកគេបានរួមវិភាគទានយ៉ាងសកម្ម និងសំខាន់ៗដល់លទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្ររបស់មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ។

អ្នកយកព័ត៌មានៈ ដូចដែលលោកអនុរដ្ឋមន្រ្តីបានចែករំលែកនោះ មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ផ្តោតលើការស្រាវជ្រាវលើអេកូឡូស៊ីត្រូពិក កម្រិតធន់ត្រូពិក និងជីវវិទ្យាជីវសាស្ត្រត្រូពិក។ អាស្រ័យហេតុនោះ នៅពេលអនាគតតើវិស័យទាំងនេះនឹងត្រូវបានជំរុញយ៉ាងដូចម្តេច? តើអ្វីទៅជាការផ្តោតអារម្មណ៍នៃកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរនាពេលអនាគត បាទលោកអនុរដ្ឋមន្រ្តី?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ៖ មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី បានធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋានដោយធ្វើជាគ្រឹះសម្រាប់សកម្មភាពការពារជាតិ - យោធា ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច និងសង្គមនានា។ នៅក្នុងវិស័យកម្រិតធន់ត្រូពិក​ ត្រូវតែមានការស្រាវជ្រាវវិទ្យាសាស្ត្រចាំបាច់ដើម្បីធានាថាអាវុធ និងឧបករណ៍មិនត្រូវបានចុះទ្រុឌទ្រោមនៅក្នុងអាកាសធាតុត្រូពិកដូចនៅក្នុងប្រទេសវៀតណាមឡើយ។

អំពីការស្រាវជ្រាវបរិស្សានវិទ្យាត្រូពិក​ជាទូទៅត្រូវបានគេយល់ថានឹងទាក់ទងទៅនិងសេដ្ឋកិច្ច សង្គម និងរាល់បញ្ហាបរិស្ថានដូចជា៖ សន្តិសុខទឹក សន្តិសុខបរិស្ថានសមុទ្រ .. ទាំងអស់នេះក៏ពាក់ព័ន្ធនឹងវិស័យយោធាផងដែរ។ នៅក្នុងវិស័យជីវវិទ្យាជីវសាស្ត្រត្រូពិក ការរីករាលដាល Covid-19 គឺជាករណីមួយដ៏លេចធ្លោ។ គ្រាពេលភាគីរុស្ស៊ី ផ្តល់អំណោយជាបន្ទប់ពិសោធន៍ចល័តឲ្យមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី នោះ គឺវៀតណាមមិនទាន់មានករណី Covid-19 ទេ។  ក៏ប៉ុន្តែយើងបានម្ចាស់ការក្នុងការបណ្តុះបណ្តាលឲ្យបុគ្គលិក និងកម្មាភិបាលអោយចេះប្រើប្រាស់បន្ទប់ពិសោធន៍នេះយ៉ាងស្ទាត់ហើយ ដូច្នេះនៅពេលដែលកើតមានឡើងការរីករាលដាលនៃជំងឺ Covid-19 នោះ យើងមិនបាត់ភាពម្ចាស់ការទេ ហើយអាចចាប់ផ្តើមឆ្លើយតបបានភ្លាមៗនឹងជំងឺនេះតាំងពីដំបូងមក។ យើងមិនត្រឹមតែការពារនិងគ្រប់គ្រងការរាតត្បាតនៃជំងឺជាក់លាក់ណាមួយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវត្រៀមខ្លួននិងសកម្មដើម្បីដោះស្រាយគ្រប់ប្រភេទជំងឺរីករាលដាលទាំងអស់ទៀតផង។ ហើយទាំងនេះគឺជាទិសដៅសហប្រតិបត្តិការដែលអ្នកជំនាញវៀតណាម និងរុស្ស៊ីនឹងបោះជំហានទៅមុខនាពេលអនាគត។

អ្នកយកព័ត៌មានៈ តើសមិទ្ធិផលអ្វីខ្លះដែលអនុគណៈកម្មាធិការវៀតណាមនិយាយដោយឡែក គណៈកម្មាធិការសម្របសម្រួល  និងមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី និយាយរួមបានរួមវិភាគទានក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - រុស្ស៊ី គ្រប់ជ្រុងជ្រោយកើតឡើងលើវិស័យជាច្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។ វិស័យការពារជាតិយោធាក៏បានប្រព្រឹត្តទៅក្នុងទិដ្ឋភាពផ្សេងគ្នាជាច្រើនផងដែរដូចជា៖ កិច្ចសហប្រតិបត្តិការគោលនយោបាយ កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាយោធា កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលជាដើម ដែលក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកទេសគឺជាលក្ខណៈពិសេសនៃមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ។ ការអភិវឌ្ឍ ការថែរក្សា និងកិច្ចសហប្រតិបត្តិការ នៅក្នុងមជ្ឈមណ្ឌលនេះរួមចំណែកលើកកម្ពស់ភាពជឿជាក់នៃភាគីទាំងពីរ។ នេះគឺជាបណ្តាញ់មួយសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបណ្តុះបណ្តាលនាយទាហាន និងកម្មាភិបាលវៀតណាម ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងបេសកម្មការពារជាតិក៏ដូចជាបេសកកម្មអភិវឌ្ឍន៍ផងដែរ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្រ្តី!

បកប្រែដោយ Minh Trung