leftcenterrightdel
ទិដ្ឋភាព​នៃជំនួប​

ក្នុងជំនួបសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្តមសេនីយ៍ឯក AVFomin បានវាយតម្លៃអំពីស្ថានភាពនៃ​កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងរុស្ស៊ីក្នុងរយៈពេលកន្លងមក និងឯកភាពគ្នា​លើទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងនេះ​នាពេលខាងមុខ ដោយបានប្តេជ្ញាចិត្តមិនឱ្យ Covid-19 ប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លានោះទេ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏​បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែក​សន្តិសុខមិនមែនប្រពៃណីដែរ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើវិស័យសហប្រតិបត្តិការសំខាន់ៗ ដោយប្តេជ្ញាចិត្ត​អនុវត្ត​​​​​​​បណ្តា​ភារកិច្ចជា​អាទិភាពក្នុងឆ្នាំ២០២០ រួម​មាន៖ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព  ការបណ្តុះបណ្តាល វិស័យបច្ចេកវិទ្យាយោធា ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការក្នុងការកសាងសំណុំឯកសារស្តីពី រយៈពេល ៧០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - សូវៀត/រុស្ស៊ី  ការរៀបរៀងសៀវភៅប្រវត្តិសាស្ត្រស្តី​ពី​រយៈពេល​ ៧០ ឆ្នាំនៃ​ទំនាក់ទំនងវៀតណាម-រុស្ស៊ី រួម​ទាំង​ការចូលរួមវេទិកាឧស្សាហកម្មការពារជាតិ ការប្រកូតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្ស៊ី និង​ការសម្រេចឯកសារសហប្រតិបត្តិការផ្សេងៗទៀតផងដែរ៕

បកប្រែដោយ Duy Hoan