អាស្រ័យហេតុនោះ នាពេលខាងមុខវៀតណាមនឹងរៀបចំកិច្ចប្រជុំចំនួន ៤ រួមមាន៖ កិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ានបើកទូលាយ (ADSOM + WG) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ,  កិច្ចសន្ទនាមន្រ្តីយោធា ARF (ARF DOD) តាមប្រព័ន្ធវីដេអូ, កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) និងកិច្ចប្រជុំគោលនយោបាយសន្តិសុខ ARF (ASPC) ។

leftcenterrightdel
កិច្ចប្រជុំជួបជុំជាមួយអនុព័ន្ធយោធានៃបណ្តាប្រទេសប្រចាំនៅវៀតណាម ដើម្បីផ្តល់ព័ត៌មានស្តីពីរាល់សកម្មភាព និងកិច្ចប្រជុំយោធា-ការពារជាតិ អាស៊ាន ២០២០

 

តាមការគ្រោងទុក ADSOM + WG នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមិថុនា ដើម្បីត្រៀមសំរាប់ ADSOM + ។ កិច្ចប្រជុំនេះទទួលខុសត្រូវក្នុងការរៀបចំរបៀបវារៈ និងវិធានការណ៍នានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង ADMM + ដើម្បីរាយការណ៍ទៅ ADSOM + ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២០។ តាមការគ្រោងទុក នៅកិច្ចប្រជុំ ADSOM + ភាគីនានានឹងពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 ដ៏ស្មុគស្មាញ ពិភាក្សាអំពីការងាររបស់ ADMM + និងសកម្មភាពសំខាន់ៗមួយចំនួនរបស់ប្រទេសម្ចាស់ផ្ទះក្នុងឆ្នាំ ២០២០ ។

ARF DOD តាមប្រព័ន្ធវីដេអូគ្រោងនឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី ១ ខែកក្កដា ដើម្បីត្រៀមសំរាប់ ASPC ។ នៅកិច្ចប្រជុំនោះ ភាគីទាំងអស់នឹងពិភាក្សាគ្នាអំពីវិធានការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ - យោធាក្នុងបរិបទឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ។ ASPC នឹងពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងក្នុងតំបន់ដែលមានការចាប់អារម្មណ៍ដូចគ្នា  ពិភាក្សាពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងក្របខ័ណ្ឌ  ARF  ជាពិសេសគឺគំនិតផ្តួចផ្តើមមួយចំនួនរបស់វៀតណាមសំដៅលើកកម្ពស់តួនាទីរបស់វិស័យការពារជាតិក្នុងក្របខ័ណ្ឌ ARF រួមនិងការពង្រឹងទំនាក់ទំនងរវាង ARF និង ADMM + ។

យោងតាមគណៈកម្មាធិការរៀបចំឱ្យដឹងថា លោកនាយឧត្តមសេនីយ៍  Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនឹងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាស្វាគមន៍នៅឯ ASPC ។ នៅក្នុងកិច្ចប្រជុំនេះ ក្រសួងការបរទេសក៏បានផ្លាស់ប្តូរខ្លឹមសារមួយចំនួននៃសកម្មភាពសំខាន់ៗរបស់វៀតណាមក្នុងឆ្នាំ ២០២០។ ក្នុងនោះមានកិច្ចប្រជុំមួយក្រោមមូលបទ “តួនាទីរបស់ស្ត្រី និងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហា, កម្មវិធីអញ្ជើញភ្ញៀវរបស់ប្រទេសជាប្រធាន, ពិធីអបអរសាទរខួបលើកទី ១០ នៃការបង្កើត ADMM + ក្នុងទម្រង់រៀបចំជា Gala dinner ។ លើសពីនេះទៀត នៅក្នុងក្របខ័ណ្ឌនៃរាល់សកម្មភាព និងរាល់កិច្ចប្រជុំយោធា - ការពារជាតិអាស៊ានទាំងអស់ដែលត្រូវបានធ្វើឡើងនៅឆ្នាំនេះ ក្រសួងការពារប្រទេសវៀតណាមក៏គ្រោងនឹងរៀបចំពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមលើកទី ១ ផងដែរ។

ខ្លឹមសារដែលត្រូវបានពិភាក្សានៅឯកិច្ចប្រជុំនេះនឹងក្លាយជាមូលដ្ឋានសម្រាប់អនុព័ន្ធយោធានៃបណ្តាប្រទេសរាយការណ៍ទៅប្រទេសរៀងៗខ្លួន និងគាំទ្រវៀតណាមយ៉ាងពេញលេញក្នុងការបំពេញភារកិច្ចរបស់ប្រទេសជាប្រធានអាស៊ាន ២០២០ ៕

បកប្រែដោយ Minh Trung