កាតព្វកិច្ចទាំងពីរក្នុងពេលតែមួយ

ពិភពលោកកំពុងពុះពារជំនះវិបត្តិសេដ្ឋកិច្ចសកលដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលបង្កឡើងដោយ “សត្រូវឥតស្រមោល” ដែលមានឈ្មោះថា Covid-19 ។ Covid-19 មិនត្រឹមតែជាបញ្ហាសុខាភិបាលប៉ុណ្ណោះទេ តែវាក៏ជាបញ្ហាសន្តិសុខមិនមែនប្រពៃណីផងដែរ ដែលបានជះឥទ្ធិពលដល់សន្តិភាព និងស្ថិរភាពនៃប្រទេសនីមួយៗ តំបន់ និងពិភពលោកទាំងមូល។ ដូច្នេះ កងទ័ព​មិនអាចឈរនៅខាងក្រៅបានទេ ហើយត្រូវតែជាកម្លាំងស្នូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃប្រទេសនីមួយៗ។ ម៉្យាងទៀត វីរុស SARS-CoV-2 ទោះជាវាតូចមែន តែវាមិនខ្វាល់អំពីព្រំដែន អ្នកមាន ឬអ្នកក្រអ្វីសោះទេ ហើយវាអាចរីករាលដាលទៅគ្រប់ទិសទីនៅពិភពលោកផងដែរ​។ ក្រោមតថភាពជាក់ស្តែងនោះ តម្រូវ​​ឲ្យ​មានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលអន្ត​រជា​តិកាន់​តែចាំបាច់ជាងពេលណាៗទាំងអស់។

ក្នុងបរិបទបែបនេះ កងទ័ព​នៃបណ្តាប្រទេសអាស៊ានបានប្តេជ្ញាចិត្តថា ការរួមដៃគ្នាប្រយុទ្ធនឹងជំងឺរាត​ត្បាត​គឺជាកិច្ចការបន្ទាន់មួយ។ គួរឲ្យ​កត់សម្គាល់ថា ចាប់តាំងពីពេល​ដែល​ជំងឺ​រាតត្បាត​ Covid-19 មិនទាន់រីករាលដាលយ៉ាង​ខ្លាំង​នោះ​​ ហើយ​ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនមិនទាន់បានចេញសេចក្តីប្រកាស​នៃ​ជំងឺរាតត្បាតនេះដែរ​ តែតាមសំណើរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម កិច្ចប្រជុំចង្អៀត​រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន (ADMM ចង្អ្រៀត) នៅទីក្រុងហាណូយកាលពីខែកុម្ភៈ បានផ្តល់អនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាត។ “ប្រកានេះវាបានបង្ហាញនូវការយល់ដឹងជាទូទៅ និង​សមត្ថភាពក្នុងការឆ្លើយ​តបយ៉ាងឆាប់រហ័ស​ចំពោះរោគរាតត្បាត ក៏ដូចជាសមត្ថភាពក្នុងការតភ្ជាប់រវាងគោលនយោបាយ ​និងការធ្វើសកម្មភាពរវាងសមាជិកអាស៊ានទាំងអស់”។ នោះបើយោងតាមការសង្កត់ធ្ងន់របស់​លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh  ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh

រហូតមកទល់បច្ចុប្បន្ននេះ រោគរាតត្បាត Covid-19 បានរីករាលដាលដល់ប្រទេស និងតំបន់ដែនដីជាង ២០០ ហើយ ដែលវាបានឆក់យកអាយុជីវិតមនុស្សរាប់សែននាក់។ ទោះបីធនធាននៅ​មានកំរិតក៏ដោយ ក៏បណ្តាប្រទេសជាសមាជិកអាស៊ានត្រូវបានគេវាយតម្លៃថា មិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយ​ការរីករាលដាលនៃ Covid-19 ដូចប្រទេសជាច្រើនទៀតនៅលើពិភពលោកទេ។ សូម្បីតែមានប្រទេសជាសមាជិកអាស៊ានដូចជាប្រទេសវៀតណាមដែលត្រូវបានសហគមន៍អន្តរជាតិលើកសរ​សើរ​ថា​ជា​គំរូ​ល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ មូលហេតុមានច្រើនណាស់ ប៉ុន្តែបើយោងតាមលោកឧត្តមសេនីយ៍ឯក  Nguyen Chi Vinh ឲ្យដឹងថា វាមិនអាចមិនរំលឹកដល់​កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរវាងបណ្តាប្រទេសសមាជិកអាស៊ានឡើយ។ ឧទាហរណ៍នាពេលថ្មីៗនេះ ក្រសួងការពារប្រទេសវៀតណាមបានជួយគាំទ្រយ៉ាងសកម្មនូវគ្រឿងសំភារៈបរិក្ខារពេទ្យ រួមទាំងការចែករំលែកបទពិសោធន៍ជាមួយក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ានក្នុងការបង្ការ និងប្រយុទ្ធប្រឆាងនឹង Covid-19។ ស្តីពីកម្រិតពហុភាគី នៅក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ានបានឯកភាព ហើយនៅថ្ងៃទី ២៧ ខែឧសភាកន្លងទៅនេះ នាយកដ្ឋានពេទ្យយោធានៃអគ្គនាយកដ្ឋានភស្តុភរ និងមជ្ឈមណ្ឌលពេទ្យយោធាអាស៊ានបានរួមគ្នារៀបចំលំហាត់ដោះស្រាយបញ្ហាកើតឡើងផ្នែកពេទ្យយោធាអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺតាមប្រព័ន្ធវីដេអូ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ “ការរៀបចំលំហាត់នេះក្នុង​បំ​ណង​​ចែករំលែកបទពិសោធន៍ ធនធាន និង​ផ្លាស់ប្តូរបញ្ហាបច្ចេកទេសសម្រាប់ការ​ទប់​ទល់​នឹងជំងឺនេះ។ មិនត្រឹមតែប្រទេសជាសមាជិកប៉ុណ្ណោះទេ យើង​ក៏អំពាវនាវដល់បណ្តាប្រទេសផ្សេង​ទៀត ជាពិសេសប្រទេស​បូក​ឲ្យ​ជួយឧបត្ថម្ភធនធានដើម្បីជួយអាស៊ានឱ្យជៀសផុតពីការរីក​រាល​ដាល​នៃជំ​ងឺនេះដែរ”។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh។

ទន្ទឹមនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងការរាតត្បាត កងទ័ពនៃបណ្តាប្រទេសអាស៊ានក៏បានប្តេជ្ញាចិត្តថា កុំទុកឱ្យ Covid-19 រំខានដល់ខ្លឹមសារផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការការ​ពារជាតិរបស់អាស៊ានឡើយ។ ប្រការនេះបាននាំមកនូវភារកិច្ចទាំងពីរក្នុងពេលតែមួយចំពោះក្រសួង​ការពារប្រទេសវៀតណាម ដែលត្រូវ​ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងរួមរបស់រដ្ឋាភិបាលដើម្បី​ទប់ទល់នឹងជំងឺរាតត្បាតផង  និងបំពេញ​តួនាទី​ជា​ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ​ (ADMM +) ផង ក្នុងឱកាសជាប្រធានអាស៊ានឆ្នាំ២០២០។ ភារកិច្ចគឺធ្ងន់ធ្ងរមែន ប៉ុន្តែក្នុងប៉ុន្មានខែថ្មីៗនេះ ក្នុងនាមជាប្រធាន ADMM និង ADMM + ក្រសួងការពារប្រទេសវៀតណាមបានខិតខំប្រឹងប្រែង​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន​ដើម្បី​បន្ដបង្ហាញនូវស្មារតី​នៃ “កិច្ចសហប្រតិបត្តិការការពារជាតិដើម្បីអាស៊ានមួយស្អិតល្មួត និង​​បន្សាំខ្លួនយ៉ាងសកម្ម”។ “ក្រោមការដឹកនាំរបស់ក្រសួងការពារប្រទេសវៀតណាម កិច្ចប្រជុំ ADMM ចង្អៀត បានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ វៀតណាមបានរៀបចំកិច្ចប្រជុំ ADSOM តាមប្រព័ន្ធវីដេអូដោយ​ជោគជ័យ​ហើយ ហើយ​ខាងមុខនេះជា ADSOM+។ វៀតណាមក៏​កំពុងពិចារណាលើ​ការ​រៀបចំកិច្ចប្រ​ជុំ​តាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្រ្តីការពារជាតិអាស៊ានជាមួយគ្នា និងជាមួយបណ្តាប្រទេសបូក ប្រសិនបើមាន​ការយល់ព្រមពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសបូក ក្នុងបំណងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ADMM លើកទី ១៤ និងកិច្ចប្រជុំ ADMM+ លើកទី៧ នៅទីក្រុងហាណូយនាចុងឆ្នាំនេះ។ ទោះបីជាមានការកើតឡើងនៃការរីករាលដាល Covid-19 ក៏ដោយ ក៏ដំណើរការនៃកិច្ចសហប្រតិបត្តិការអាស៊ាននៅតែបាន​បន្តជា​និច្ច​។ ក្រសួងការពារប្រទេសវៀតណាមជឿជាក់ថា ចាប់ពីពេលនេះរហូត​ដល់ដំណាច់ឆ្នាំនេះ វៀតណាមនឹងបំពេញល្អតួនាទីជាប្រជាន ADMM និង ADMM + ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងសន្តិសុខក្នុងតំបន់។

ការយកចិត្តទុកដាក់ធំ ៗ ចំនួន ៣

ខណៈពេលដែលពិភពលោកទាំងមូលកំពុងខិតខំប្រឹងប្រែង​ដើម្បីទប់ទល់នឹងរោគរាតត្បាត Covid-19 នោះ​ វានៅតែមានបញ្ហាប្រឈមផ្នែកសន្តិសុខដែល​ “កំពុងកើតមាន” ដែរ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា បណ្តាប្រទេសអាស៊ានបានកំណត់ថា ​មិនមែន​ដោយសារការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហារោគរាតត្បាតនោះ ដែលយើង “បំភ្លេច” បញ្ហាប្រឈមសន្តិសុខទាំងនេះ​ឡើយ​។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ ADSOM តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៥ ខែឧសភា

យោងតាមឧត្តមសេនីយ៍ឯក Nguyen Chi Vinh ឲ្យដឹងថា អាស៊ានបច្ចុប្បន្នមានបញ្ហាសន្តិសុខសំខាន់ៗចំនួន ៣ ។ មួយគឺការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្តាប្រទេសមហាអំណាច។ ប្រសិនបើប្រទេសមហាអំណាចនានាមានការចុះសម្រុងគ្នា គោរពច្បាប់អន្តរជាតិ គោរ​ព​ផល​ប្រយោជន៍របស់ប្រទេសដទៃទៀតនោះ ស្ថានការណ៍សន្តិសុខក្នុងតំបន់នឹងកាន់តែប្រសើរឡើង។ ក៏ប៉ន្តែការពិតមិនដូចការរំពឹងទុកនោះ​ទេ។ ទីពីរគឺការអនុលោមតាមច្បាប់អន្តរជាតិ។ គួរកត់សម្គាល់ថា កាលពីមុនមានប្រទេសជាច្រើនដោយសារ​ផលប្រយោជន៍របស់ខ្លួនឯងបានដើរផ្ទុយទៅ​នឹងច្បាប់អន្តរជាតិ ធ្វើ​ឲ្យ​សាធារណមតិ​​​មាន​ការ​​ព្រួយបារម្ភយ៉ាង​ខ្លាំង​។ បីគឺផលប្រយោជន៍ជាតិគឺចំបងបំផុត។ ទោះបីប្រទេសទាំងអស់ដាក់ផលប្រយោជន៍ជាតិជាអាទិភាពចំបងក៏ដោយ ក៏ត្រូវគោរពផលប្រយោជន៍របស់ប្រជាជាតិដទៃទៀតដែរ។ “បញ្ហា​ទាំងនេះជាការយកចិត្តទុកដាក់រួមរបស់ពិភពលោក ក៏​ប៉ុន្តែវាត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងតំបន់អាស៊ាន។ ដោយសារសមាជិកអាស៊ានសុទ្ធតែជាប្រទេសតូចៗ ដូចនេះគេកាន់តែមានការព្រួយបារម្ភដែរ។ នៅក្នុងរាល់កិច្ចប្រជុំទាំងអស់ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ប្រទេសជាសមាជិកអាស៊ានទាំងអស់​សុទ្ធ​តែ​បានលើកឡើង​ការយកចិត្តទុកដាក់ទាំងនេះ”។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh។

នៅក្នុងកិច្ចប្រជុំ ADSOM តាមប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះ ស្ថានភាពសមុទ្រខាងកើតទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសអាស៊ានក្នុងបរិបទដែល​ការវិវឌ្ឍថ្មីៗនេះ​កាន់តែស្មុគស្មាញ ដែលវាអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ “សូម្បីតែប្រទេសដែល​គ្មានដែនសមុទ្រ ឬគ្មានជម្លោះក៏ដោយ ក៏ពួកគេបានសម្តែងការព្រួយបារម្ភចំពោះការប្រព្រឹត្តខុសច្បាប់នៅសមុទ្រខាងកើតដូចជាការអះអាងជាឯកតោភាគីអំពីអធិបតេយ្យភាពដោយអយុត្តធ៌ម ការធ្វើយោធូបនីយកម្ម ការរារាំងសកម្មភាពរបស់អ្នកនេសាទនៅតាមសមុទ្រ និងការដែលនាវាកងឆ្មាំសមុទ្រ​បុកពន្លិចទូកនេសាទរបស់អ្នកនេសាទជាដើម” នេះបើយោងតាមការចែករំលែករបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh។ ដើម្បីកសាងសមុទ្រខាងកើតឱ្យទៅជាតំបន់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនោះ​ តម្រូវការដំបូងបង្អស់នោះគឺត្រូវតែរក្សាឲ្យបានសណ្តាប់ធ្នាប់មួយស្របតាមច្បាប់អន្តរជាតិ។ ភាគីពាក់ព័ន្ធនានាចាំបាច់ត្រូវចៀសវាងពីសកម្មភាពដែលធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព ហើយ​អនុវត្តយ៉ាង​ពេញ​លេញ​នូវ​សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត និងបន្តបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) មួយដែល​មានប្រសិទ្ធិភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។ “នេះគឺជាបំណងរួមរបស់បណ្តាប្រទេសក្នុងតំបន់ ហើយក៏​ជា​បំ​ណង​របស់​វៀតណាម​ដែរ។ ខ្ញុំជឿជាក់ថា ជា​មួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការ និង​ការប្រយុទ្ធប្រឆាំងនឹងការប្រព្រឹត្តដែលដើរផ្ទុយនឹងច្បាប់អន្តរជាតិនោះ ភាគីពាក់ព័ន្ធនានានឹងឈានទៅរកគោលការណ៍រួម ដែលអាចសម្រាលនូវការព្រួយបារម្ភអំពីសន្តិសុខនៅសមុទ្រ ជាពិសេសមិនធ្វើឲ្យពលករនានាដូចជាអ្នកនេសាទជួបគ្រោះថ្នាក់នៅក្នុងដែនសមុទ្ររបស់ខ្លួន ក៏ដូចជានៅក្នុងដែនសមុទ្រអន្តរជាតិដែរ”។ នេះបើយោងតាមការសង្កត់ធ្ងន់របស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៕

បកប្រែដោយ Duy Hoan