leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Pranay Verma 

ក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងប្រទេសឥណ្ដាត្រូវបានបើកទូលាយ ជម្រុញឲ្យស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងនាប៉ុន្មានឆ្នាំថ្មីៗនេះ។ រីឯលោក Pranay Verma បានអបអរសាទរចំពោះភាពជោគជ័យរបស់វៀតណាមក្នុងការទប់ទល់នឹងជំងឺ Covid-19។ លោកបានសម្ដែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយឥណ្ឌា-វៀតណាមកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ រួមទាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

ភាគីទាំងពីរបានឯកភាពបន្តជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មយោធា និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា៕

បកប្រែដោយ Thuy Anh