ពួតដៃជាមួយសហគមន៍ លោកស្រីវរសេនីយ៍ទោ Nguyen Thi Lien កម្មាភិបាលនៃនាយកដ្ឋានរក្សាសន្តិភាព កងទ័ពប្រជាជនវៀតណាមបានទទួលតំណែងជានាយទាហានសេនាធិការលើការបង្វឹកបង្ហាត់នៅ MINUSCA។ លោកស្រីវរសេនីយ៍ទោ Nguyen Thi Lien បានដេរម៉ាស់ជិត ៣០០ សន្លឹកដើម្បីផ្តល់ជូនប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅពិធីបំផុសចលនានេះ។

leftcenterrightdel
លោកស្រីវរសេនីយ៍ទោ Nguyen Thi Lien ផ្តល់ម៉ាស់ជូនតំណាងរបស់ MINUSCA (រូបថត៖ នាយកដ្ឋានរក្សាសន្តិភាព កងទ័ពប្រជាជនវៀតណាម)

គួរបញ្ជាក់ថា កាលពីមុននោះ លោកស្រីវរសេនីយ៍ទោ Nguyen Thi Lien ទទួលបានប័ណ្ណសរសើរពីថ្នាក់ដឹកនាំ MINUSCA  ដែលទទួលស្គាល់កាយវិការដ៏ថ្លៃថ្នូរបស់លោកស្រី ដោយបានដេរម៉ាស់ចំនួន ៤០០  សន្លឹកដើម្បីផ្តល់ជូនស្ថានបេសកកម្មនិងប្រជាជននៅទីក្រុង Bangui។ ក្នុងប័ណ្ណសរសើរ លោកឧត្តមសេនីយ៍ទោ Daniel Traore មេបញ្ជាការកងកម្លាំងយោធានៃស្ថានបេសកកម្ម MINUSCA បានបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ និងសុឆន្ទៈរបស់លោកស្រីវរសេនីយ៍ទោ Nguyen Thi Lien  បានបង្ហាញពីគុណតម្លៃស្នូលរបស់អង្គការសហប្រជាជាតិ។ លោកស្រីសក្តិសមជាឯកអគ្គរដ្ឋទូតដ៏ឆ្នើមរបស់ប្រទេសវៀតណាម!

ការពាក់ម៉ាស់ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបានក្លាយជាបទប្បញ្ញត្តិចាំបាច់មួយនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ទោះយ៉ាងណាក៏ដោយ ការរកទិញម៉ាស់នៅទីនេះមិនងាយស្រួលទេ។ លោកស្រីវរសេនីយ៍ទោ Nguyen Thi Lien បានចែករំលែកថា៖ “ខ្ញុំសង្ឃឹមថាអំណោយបន្តិចបន្តូចតែមានអត្ថន័យនេះនឹងជួយពង្រីកសាយភាយសេចក្តីស្រឡាញ់ ទំនួលខុសត្រូវចំពោះសហគមន៍ ជាពិសេសស្មារតីជួយគ្នានៅគ្រាក្រិក្ររបស់កងទ័ពមួកខៀវវៀតណាម”៕

បកប្រែដោយ Huyen Trang