leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ស្វាគមន៍សមាជិកគណៈប្រតិភូយោធាជាន់ខ្ពស់ជប៉ុន

នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុន រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ។ លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ Yamazaki Koji នឹងរួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងក្រសួងការពារជាតិទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោកនាយឧត្តមសេនីយ៍ Yamazaki Koji

រីឯលោកនាយឧត្តមសេនីយ៍ Yamazaki Koji បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។ លោកនាយឧត្តមសេនីយ៍ Yamazaki Koji បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីជប៉ុន - វៀតណាម បានអភិវឌ្ឍយ៉ាងខ្លាំងក្លាដោយឥតឈប់ឈរ ដែលជាសរសរស្តម្ភមួយក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅ និងប្រសិទ្ធភាព ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន៕

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកនាយឧត្តមសេនីយ៍ Yamazaki Koji

បកប្រែដោយ Huyen Trang