បង្ហាញពីភាពរហ័សរហួន និងការសម្របខ្លួន

កិច្ចប្រជុំចង្អៀត ADMM ដែលកើតឡើងនៅពេលដែលជំងឺនៃការឆ្លងមេរោគផ្លូវដង្ហើម Covid-19 កំពុងកើតឡើងយ៉ាងស្មុគស្មាញ។ ក្នុងបរិបទនេះ លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេសក្រសួងការពារប្រទេសបានមានប្រសាសន៍ថា តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមគ្រប់ស្ថាប័នមានសមត្ថកិច្ចបានពិគ្រោះយោបល់យ៉ាងសកម្មជាមួយប្រទេសផ្សេងៗដើម្បីផ្តួចផ្តើមគំនិតក្នុងការកសាងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិនៃប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបនឹងជំងឺ និងទទួលបានការគាំទ្រពីប្រទេសដទៃទៀត។ នៅក្នុងសន្និសីទក្រុមការងារមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) នាថ្ងៃទី១៨ ខែកុម្ភៈ ប្រតិភូទាំងអស់បានសម្តែងនូវការឯកភាពគ្នាខ្ពស់ និងឯកភាពបញ្ជូនទៅមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) ហើយនិង ADSOM បានយល់ព្រមលើកឡើងក្នុងកិច្ចប្រជុំចង្អៀត ADMM។ ជាលទ្ធផលកិច្ចប្រជុំចង្អៀត ADMM បានអនុម័តសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបនឹងជំងឺរីករាលដាល។ លោកឧត្តមសេនីយ៍ទោ  Vu Chien Thang បានឲ្យដឹងថា បណ្តាប្រទេសនានាបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងការរីករាលដាលដោយផ្អែកលើគំនិតផ្តួចផ្តើម និងយន្តការអាស៊ានដូចជា៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន, សន្និសីទបណ្តាប្រមុខនៃវេជ្ជសាស្ត្រយោធាអាស៊ាន បណ្តាញអ្នកជំនាញគីមីវិទ្យា ជីវវិទ្យា និងវិទ្យុសកម្មអាស៊ានជាដើម... ប្រការនេះបានបង្ហាញពីភាពម្ចាស់ការក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមានឡើង និងស្របតាមប្រធានបទដែលបានលើកឡើង ដោយវៀតណាមគឺ ផ្សាភ្ជាប់ និងម្ចាស់ការក្នុងការសម្របខ្លួន លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានចែករំលែកជាមួយសារព័ត៌មានបែបនេះ។

ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ត្រី  Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ផ្នែកការពារជាតិ ក្រសួងការពារប្រទេសបានវាយតម្លៃថា ក្នុងរយៈពេលដ៏ខ្លីកិច្ចប្រជុំចង្អៀត ADMM បានអនុម័តសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបនឹងរោគរាតត្បាត ហើយបង្ហាញពីភាពរហ័សរហួន និងការសម្របខ្លួនដើម្បីចូលរួមទប់ទល់ទៅនឹងរាល់បញ្ហាប្រឈមសន្តិសុខមិនប្រពៃណីបច្ចុប្បន្ន ជាពិសេសការរីករាលដាលដែលគ្មានប្រទេសណាមួយអាចដោះស្រាយដោយខ្លួនឯងបានទេ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងមិនត្រឹមតែទទួលបានការកោតសរសើរពីបណ្តាប្រទេសអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅគ្រប់តំបន់ទាំងអស់ជាពិសេសបណ្តាប្រទេស ADMM +។ លោកឧត្តមសេនីយ៍ត្រី Vu Tien Trong មានប្រសាសន៍ថា“ យើងមើលឃើញពីភាពរហ័សរហួន និងការសម្របខ្លួនរបស់រដ្ឋមន្ត្រីការពារប្រទេសអាស៊ាន ដែលឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជន នៃបណ្តាប្រទេសអាស៊ានដែលកំពុងចង់លុបបំបាត់ជំងឺនេះឱ្យបានឆាប់រហ័ស”។

leftcenterrightdel
អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi

 

ការចាប់អារម្មណ៍ចំពោះការសម្របសម្រួលរបស់ប្រទេសវៀតណាម

នៅក្នុងបទសម្ភាសន៍សារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំចង្អៀត ADMM អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានវាយតម្លៃខ្ពស់ចំពោះតួនាទីប្រតិបត្តិរបស់ក្រសួងការពារប្រទេសវៀតណាមក្នុងការសម្របសម្រួលកិច្ចប្រជុំចង្អៀត ADMM ដើម្បីអាចចេញបានសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ យោងតាមអគ្គលេខាធិការអាស៊ានរួមជាមួយសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការឆ្លើយតបរួមគ្នារបស់អាស៊ានចំពោះការផ្ទុះឡើងនៃ Covid-19។ ការដែលរដ្ឋមន្ត្រីការពារជាតិនៃបណ្តា ប្រទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្លើយតបនឹងការផ្ទុះឡើងជំងឺនេះបានបង្ហាញពីសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសជាសមាជិក។ នេះគឺជាភស្តុតាងមួយទៀតដែលអាស៊ានអាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងសន្តិសុខ សុខភាព របស់ប្រជាជនក៏ដូចជាបង្ហាញការគាំទ្ររបស់អាស៊ានចំពោះប្រទេសចិន និងតំបន់ទាំងមូលដើម្បីការពារឲ្យបាននូវបរិយាកាសសន្តិសុខស្អាត  នេះគឺជាការអះអាងរបស់ អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi ។ 

ការការពារការរាតត្បាតជំងឺសម្រាប់កិច្ចប្រជុំចង្អៀត ADMM ទទួលបានប្រសិទ្ធភាព

ថ្លែងទៅកាន់សារព័ត៌មានលោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធាបានមានប្រសាសន៍ថា មុនពេលមានស្ថានភាពស្មុគស្មាញនៃការរីករាលដាល Covid-19 ក្រសួងការពារប្រទេសវៀតណាម បានកំណត់ថា ការបង្ការមេរោគរាតត្បាតគឺជាផ្នែកមួយនៃភារកិច្ចសំខាន់ៗបំផុតដើម្បីធានាឱ្យបាននូវជោគជ័យនៃកិច្ចប្រជុំចង្អៀត ADMM។ គ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារប្រទេសបានធ្វើផែនការលម្អិតដើម្បីធានាការថែរក្សាសុខភាពសម្រាប់ប្រតិភូ និងកងកម្លាំងដែលបម្រើការនៅក្នុងកិច្ចប្រជុំចង្អៀត ADMM។ ដោយមានវិធានការស៊ីចង្វាក់គ្នា លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានអះអាងថា រហូតមកដល់ពេលនេះអ្នកចូលរួមនិងកម្លាំងទាំងអស់ដែលបម្រើកិច្ចប្រជុំចង្អៀត ADMM បានធានាសុខភាពល្អ  ការបង្ការ និងការទប់ស្កាត់ការរាតត្បាតអាចត្រូវបានគេនិយាយថាពិតជាមានប្រសិទ្ធិភាព៕

បកប្រែដោយ Minh Trung