ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានប្រគល់លិខិតសួរសុខទុក្ខរបស់លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមផ្ញើជូនលោក Wei Fenghe រដ្ឋមន្រី្តក្រសួងការពារជាតិប្រទេសចិន។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះវិធានការនិងការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់បក្ស រដ្ឋាភិបាល កងទ័ពនិងប្រជាជនប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 និងទទួលបានលទ្ធផលល្អ ដែលបង្ហាញទំនួលខុសត្រូវរបស់ប្រទេសចិនចំពោះពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Xiong Bo

លោក Nguyen Chi Vinh បញ្ជាក់ថា កងទ័ពប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយប្រទេសចិនក្នុងការគ្រប់គ្រងជម្ងឺ Covid-19។ លោកបានឲ្យដឹងថា ក្រសួងការពារប្រទេសវៀតណាមបានសម្រេចចិត្តនឹងជូនក្រសួងការពារជាតិចិននូវសម្ភារៈបរិក្ខារពេទ្យមួយចំនួនដែលផលិតដោយរោងចក្រការពារជាតិរបស់កងទ័ពប្រជាជនវៀតណាម។

លោក Xiong Bo បានវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រជាក់ស្ដែងនិងទាន់ពេលវេលាពីបក្ស រដ្ឋាភិបាល កងទ័ព ប្រជាជនវៀតណាម។ លោកបញ្ជាក់ថា បក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជនចិនបាន និងកំពុងផ្តោតទៅលើការគ្រប់គ្រងឲ្យបានជោគជ័យជម្ងឺ Covid-19៕

បកប្រែដោយ Thuy Anh