នៅកិច្ចពិភាក្សាជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងអំណរគុណប្រទេសថៃដោយបានគាំទ្រប្រទេសវៀតណាមក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២០ ក៏ដូចជាការបង្កលក្ខណៈសម្បត្តិសម្រាប់វៀតណាមក្នុងការសិក្សា ផ្លាស់ប្តូរបទពិសោធន៍នៃការរៀបចំសកម្មភាព កិច្ចប្រជុំការពារជាតិ និងយោធានៅឆ្នាំ ២០២០។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Chaichan Changmongkol (រូបថត៖ vnanet.vn)

លោកឧត្តមសេនីយ៍ឯក Chaichan Changmongkol បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម ក៏ដូចជាជោគជ័យនៃកិច្ចប្រជុំ ADMM Retreat។ ប្រធានបទនៃសកម្មភាព និងកិច្ចប្រជុំការពារជាតិយោធាអាស៊ាននៅឆ្នាំ ២០២០ គឺ “កិច្ចសហប្រតិបត្តិការការពារជាតិដើម្បីអាស៊ានមួយស្អិតរមួត និងការបន្ស៊ាំយ៉ាងសកម្ម”។ លោកឧត្តមសេនីយ៍ឯក Chaichan Changmongkol បានចាត់ទុកថានេះជាការតំរង់ទិសដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងក្របខ័ណ្ឌ ADMM និង ADMM + អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧត្តមសេនីយ៍ឯក Chaichan Changmongkol បានសម្តែងនូវការគាំទ្រចំពោះប្រទេសវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងបានសន្យាអនុវត្តខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងការទប់ទល់នឹងជម្ងឺរាតត្បាត។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឧត្តមសេនីយ៍ឯក Chaichan Changmongkol បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគី ព្រមទាំងឯកភាពថា នាពេលខាងមុខនឹងបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដូចជា ការផ្លាស់ប្តូគណៈប្រតិភូ ការជួបប្រាស្រ័យនាយទាហានវ័យក្មេង កិច្ចសន្ទនាគោលនយោបាយការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រ។ល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបពិភាក្សាជាមួយលោកឧត្តមនាវីរង Admiral Agus Setiadji (រូបថត៖ vnanet.vn)

* នៅកិច្ចពិភាក្សាជាមួយអគ្គលេខាធិការការពារជាតិឥណ្ឌូណេស៊ី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីសម្រេចបាន ក្នុងរយៈពេលកន្លងមក ជាពិសេសលើការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឧត្តមនាវីរង Admiral Agus Setiadji បានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសន្ទនាដែលមានស្រាប់; ជំរុញសកម្មភាពសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី ជាពិសេសកិច្ចប្រជុំការពារជាតិ យោធា ដឹកនាំដោយក្រសួងការពារប្រទេសវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០។ លោកឧត្តមនាវីរង Admiral Agus Setiadji បានវាយតម្លៃខ្ពស់ចំពោះសំណើ និងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការដាក់ចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដោយប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះ៕

បកប្រែដោយ Huyen Trang