leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ទទួលជួបលោក Konstantin Vnukov ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគី ត្រូវបានអភិវឌ្ឍលើវិស័យថ្មីជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការការពារជាតិជាមួយសហព័ន្ធរុស្ស៊ី។ លោកក៏បានសំដែងនូវគោលបំណងចង់ថា សហព័ន្ធរុស្ស៊ីនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅពេលដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០។

រីឯលោកឯកអគ្គរដ្ឋទូត Konstantin Vnukov បានសំដែងនូវក្តីរីករាយចំពោះលទ្ធផលជាវិជ្ជមានដែលកិច្ចសហប្រតិបត្តិការការពារជាតិរុស្ស៊ី - វៀតណាម សម្រេចបានក្នុងឆ្នាំ ២០១៩ ជាពិសេសលើវិស័យផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល និងការធ្វើដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹក។ លោកឯកអគ្គរដ្ឋទូត Konstantin Vnukov សង្ឃឹមថាកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនឹងបន្តត្រូវបានជំរុញថែមទៀតនៅក្នុងរយៈពេលខាងមុខ៕

បកប្រែដោយ Huyen Trang