leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាម

មានប្រសាសន៍នៅពិធីជួបសំណេះសំណាល លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេសបានបញ្ជាក់ថា នៅឆ្នាំ ២០១៩ វិស័យសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការពារប្រទេសវៀតណាមសម្រេចបានលទ្ធផលល្អជាច្រើន អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពប្រជាជនវៀតណាម ការគាំទ្រ និងការជួយឧបត្ថម្ភពីមិត្តភក្តិ និងដៃគូអន្តរជាតិ រួមទាំងអនុព័ន្ធយោធានៃបណ្តាប្រទេស។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang ជឿជាក់ថា នៅឆ្នាំ២០២០នេះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងការពារប្រទេសវៀតណាម និងអង្គអនុព័ន្ធយោធានឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងបណ្តាប្រទេសឡើងកំរិតកម្ពស់ថ្មីមួយ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកវរសេនីយ៍ទោ Marc Razafindranaly អនុព័ន្ធយោធាបារាំងប្រចាំនៅវៀតណាម ប្រធានអង្គអនុព័ន្ធយោធានៃបណ្តាប្រទេស បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់នាយកដ្ឋានកិច្ចការបរទេសនិយាយដោយឡែក និងក្រសួងការពារប្រទេសវៀតណាមនិយាយរួម ក្នុងឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនោះ លោកបានអះអាងថាអង្គអនុព័ន្ធយោធានៃបណ្តាប្រទេស នឹងជួយឧបត្ថម្ភវៀតណាម និងចូលរួមសកម្មភាពសហប្រតិបត្តិការនៅឆ្នាំ ២០២០ នៅពេលដែលវៀតណាមកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រធានអាស៊ាន៕

បកប្រែដោយ Huyen Trang