ADSOM+ WG មានភារកិច្ចត្រៀមរៀបចំ និងបង្ហើយឯកសារនិងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន​បើកចំហរ (ADSOM+) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកចំហរ (ADMM+) លើកទី ៧ ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ ADSOM+ WG

កិច្ចប្រជុំមានខ្លឹមសារសំខាន់ៗមួយចំនួន៖ ការវាយតំលៃលើដំណើរប្រតិបត្តិការរបស់ក្រុមអ្នកជំនាញ ADMM+ ក្នុងដំណាក់កាល ២០១៧-២០១៩ និងផែនការប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២០-២០២២; ការផ្តល់យោបល់លើឯកសារនានានៃកិច្ចប្រជុំ ADMM+ លើកទី ៧;  ការត្រៀមរៀបចំសម្រាប់ ADSOM+  និងការពិភាក្សាលើបញ្ហាមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងនៅក្នុងកិច្ចប្រជុំ
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថតរូបរួមជាមួយប្រធានគណៈប្រតិភូនៃ ADSOM+ WG និងតំណាងលេខាធិការដ្ឋានអាស៊ាន

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ADSOM WG និង ADSOM+ WG គឺជាកិច្ចប្រជុំដំបូងបង្អស់​ក្នុងចំណោមកិច្ចប្រជុំសំខាន់ៗជាច្រើនស្តីពីការពារជាតិយោធាអាស៊ានឆ្នាំ​២០២០​របស់​វៀត​ណាម។ ដូច្នេះ ក្រសួងការពារប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីនៃកិច្ចប្រជុំទាំងនេះដោយបញ្ជាក់ថាខ្លឹមសារ​ទាំង​ឡាយ​ដែលលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនឹងក្លាយជាមូលដ្ឋានដំបូងដ៏រឹងមាំដើម្បីកិច្ចប្រជុំនានាដូចជា ADSOM, ADSOM+, ADMM និង ADMM+ ផ្តល់សច្ចាប័ន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ឆ្នាំអាស៊ាន២០២០ ត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម ប៉ុន្តែវៀតណាមគ្រាន់​​តែដើរតួនាទីជាប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ ឯផលប្រយោជន៍ និងភាពជោគជ័យរួមគឺជារបស់បណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូទាំង​អស់។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមនឹងបន្តជំរុញគំ​និត​​ផ្តួចផ្តើមរបស់បណ្តាប្រទេសជាប្រធានអាស៊ានមុនៗ ហើយនឹងរួមពិភាក្សាគ្នាដើម្បីឯកភាពលើគំនិតផ្តួចផ្តើម និងសំណើទាំងឡាយរបស់បណ្តា​ប្រទេសអាស៊ាន និងដៃគូទាំងអស់ រួមចំណែកដល់ជោគជ័យនៃ ADMM លើកទី ១៤ និង ADMM+ លើកទី ៧ ក៏ដូចជាជោគជ័យរួមរបស់វៀតណាម និងរបស់សហគមន៍អាស៊ានទាំងមូលនៅឆ្នាំ២០២០ ។

បកប្រែដោយ Thanh Cong