AAPTC គឺជាព្រឹត្តិការណ៍សំខាន់មួយដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២០ នៅពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១០ ខែមករា ដោយផ្តោតលើការពិភាក្សា និងឯកភាពលើខ្លឹមសារលម្អិតមួយចំនួនដែលទាក់ទងទៅនឹងការធ្វើផែនការ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ AAPTC ២០២០។

leftcenterrightdel
ប្រ​តិ​ភូ​ទាំងឡាយ​ថតរូប​ជុំគ្នា

ការរៀបចំកិច្ចប្រជុំ AAPTC ២០២០ ប្រកបដោយជោគជ័យនៅប្រទេសវៀតណាមគឺជាជំហានដ៏សំខាន់មួយដែលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺនរក្សាសន្តិភាពរបស់វៀតណាមឲ្យទៅជាមជ្ឈមណ្ឌលមាន​លក្ខណៈស្តង់ដារក្នុងតំបន់។ ទន្ទឹមនឹងនោះ កិច្ចប្រជុំនេះក៏ជាសកម្មភាពជាក់ស្តែងដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរវាងវៀតណាម និងដៃគូអន្តរជាតិនានា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកំពស់សមត្ថភាពសម្រាប់កងកម្លាំងដែលចូលរួមក្នុងបេសកកម្មរក្សាសន្កិភាពនៃអង្គការសហប្រជាជាតិ ហើយ​រួមចំណែកជាក់ស្តែងក្នុងការលើកកំពស់ប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕

បកប្រែដោយ Duy Hoan