leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកឧត្តមនាវីឯក Yamamura Hiroshi នៅជំនួប

 

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។ លោកបានចាត់ទុកថា នាពេលថ្មីៗនេះទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ មានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យទ័ពជើងទឹក។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព លោកឧត្តមសេនីយ៍ឯក Phan Van Giang បានស្នើឲ្យភាគីជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រនៅក្រោមទឹក និងសហប្រតិបត្តិការលើការស្វែងរក និងជួយសង្គ្រោះនៅលើសមុទ្រ។ល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមនាវីឯក Yamamura Hiroshi បានចាត់ទុកថា កិច្ចសហប្រតិបត្តិការការពារជាតិ ជប៉ុន-វៀតណាម ក្នុងរយៈពេលកន្លងមក ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើវិស័យជាច្រើន។ លោកឧត្តមនាវីឯក Yamamura Hiroshi ក៏រំពឹងថា កងទ័ពជើងទឹកនៃប្រទេសទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងលើវិស័យផ្សេងៗទៀត៕

បកប្រែដោយ Huyen Trang