leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសបានអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

នៅឯមណ្ដលកេរ្តិ៍តំណែលប្រវត្តិសាស្រ្តពិសេសព្រៃឈើ Tran Hung Dao លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងប្រតិភូទាំងអស់បានអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងសមមិត្តទាំងអស់នៃក្រុមឃោសនារំដោះជាតិវៀតណាម។ នៅឯកន្លែងនេះ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកប្រធានហូជីមិញ ក្រុមឃោសនារំដោះជាតិវៀតណាម ដែលសព្វថ្ងៃនេះជាកងទ័ពប្រជាជនវៀតណាមត្រូវបានបង្កើតឡើង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ដាំកូនឈើជាអនុស្សាវរីយ៍​
leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងថ្នាក់ដឹកនាំខេត្ត Cao Bang  កាត់ខ្សែ​បូ​សម្ពោធ​គម្រោង​ជួសជុលកែលម្អផ្នែកមួយចំនួននៃមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្រ្តពិសេសព្រៃឈើ Tran Hung Dao

ក្នុងឱកាសនេះ ប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងជួសជុលកែលំអផ្នែកមួយចំនួននៃមណ្ដលកេរ្តិ៍តំណែលប្រវត្តិសាស្រ្តពិសេស ព្រៃឈើ Tran Hung Dao ។ គម្រោងជួសជុលនេះត្រូវបានវិនិយោគដោយក្រសួងការពារប្រទេសវៀតណាមដែលមានតម្លៃ ៤០ ពាន់លានដុង។ គណៈប្រតិភូក៏បានទៅទស្សនាសំណង់មួយចំនួនដែលបង្ហាញពីប្រវត្តិរបស់លោកនាយ​ឧត្តមសេនីយ៍ Vo Nguyen Giap និងក្រុមឃោសនារំដោះជាតិវៀតណាម។ ឆ្លងកាត់រយៈពេល ៧៥ ឆ្នាំ ស្លាកស្នាមតាំងពីដំបូងនៃការបង្កើតក្រុមឃោសនារំដោះជាតិវៀតណាមបានជនជាតិភាគតិចនៅខេត្ត Cao Bang គោរព និងអភិរក្សជានិច្ច រួមចំណែកក្នុងការអប់រំស្មារតីស្នេហាជាតិ និងប្រពៃណីបដិវត្តន៍​សម្រាប់មនុស្សជំនាន់ក្រោយ៕

បកប្រែដោយ Duy Hoan