leftcenterrightdel
កងឆ្មាំឆ្នេរសមុទ្រជប៉ុនគោរពនាវា CSB ៨០០២ នៅកំពង់ផែ Yokohama

 

ដំណើរទស្សនកិច្ចនេះ ក្នុងបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាមនិងកងឆ្មាំឆ្នេរសមុទ្រជប៉ុនដោយ​ឈរលើស្មារតីនៃអនុស្សារណៈយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ ក្នុងរយៈពេលមួយសប្តាហ៍នៅប្រទេស​ជប៉ុន កងឆ្មាំសមុទ្រវៀតណាមបានទៅបំពេញទស្សនកិច្ចនៅអង្គភាពនានានៃកងឆ្មាំឆ្នេរសមុទ្រជប៉ុន  រួមជាមួយការហ្វឹកហ្វឺនស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តច្បាប់នៅសមុទ្រ។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនលើនាវា CSB ៨០០២ គោរពកំពង់ផែ

 

នាពេលខាងមុខកងកំលាំងអនុវត្តច្បាប់នៅសមុទ្ររបស់វៀតណាមនិងជប៉ុននឹងបន្តរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់និងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសដំណាក់កាល២០២០​-២០២២ លើការបណ្តុះបណ្តាលនិងបង្វឹកបង្ហាត់។

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាវា CSB ៨០០២ លើកនេះបានរួមចំណែកពង្រឹងស្មារតីសាមគ្គីភាពនិងមិត្តភាពដើម្បីសន្តិភាពស្ថិរភាពសន្តិសុខ សុវត្ថិភាពសេរីភាពនាវាចរណ៍និងផលប្រយោជន៍នៃប្រទេសទាំងពីរវៀតណាមនិងជប៉ុន៕

បកប្រែដោយ Pham Diep