leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោក Liew Chin Tong

នៅជំនួប លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោក Liew Chin Tong បានវាយតម្លៃចំពោះទំនាក់ទំនងការពារជាតិទ្វេភាគី វៀតណាម- ម៉ាឡេស៊ី ក្នុងរយៈពេលកន្លងមក ដែលអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនដូចជាការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក និងកិច្ចសហការនៅវេទិកាពហុភាគី។ល។ ភាគីទាំងពីរបានឯកភាពបង្កើតយន្តការនៃគណៈកម្មការជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ក្រោមសហអធិបតីរដ្ឋមន្រ្តីក្រសួងការពារជាតិទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ នាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោក Liew Chin Tong

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានមានប្រសាសន៍ថា ក្រសួងការពារប្រទេសវៀតណាមចង់បន្តទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួងការពារជាតិម៉ាឡេស៊ី នៅពេលដែលវៀតណាមកាន់តួនាទីជាប្រធានប្តូរវេនប្រធានអាស៊ានឆ្នាំ ២០២០។ រីឯលោក Liew Chin Tong បានចាត់ទុកថានៅឆ្នាំ ២០២០ ប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ហើយប្រទេសវៀតណាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ ប្រទេសពីរអាចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាលើវិស័យជាច្រើន៕

បកប្រែដោយ Huyen Trang