leftcenterrightdel
រូប​ថតឧទាហរណ៍ (infonet.vn)

ថ្លែងមតិនៅពិធី លោកវរសេនីយ៍ឯក Juan Miguel Garcia Montano អនុព័ន្ធយោធានៃកងទ័ពជើងទឹក និងទ័ពអាកាសគុយបាប្រចាំនៅវៀតណាមបានរំលឹកឡើងវិញនូវប្រពៃណី និងប្រវត្តិសាស្រ្តដ៏រុងរឿងរបស់កងកំលាំងបដិវត្តន៍គុយបា។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងកងទ័ពប្រជាជនវៀតណាម និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាត្រូវបានពង្រឹងនិងពង្រីក​ដោយឥតឈប់ឈរ។ រីឯលោកឧត្តមសេនីយ៍ទោ  Nguyen Tan Cuong បានអះអាងថា ក្នុងនាមជាមិត្ត ជាបងប្អូនជិតស្និទ្ធ  ប្រជាជន និងកងទ័ពប្រជាជនវៀតណាម នឹងរួបរួមជានិច្ចជាមួយប្រជាជន និងកងកំលាំងបដិវត្តន៍គុយបានៅក្នុងការតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ និងសង្គមនិយម។ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong ជឿជាក់​ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបា កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបានឹងបន្តទទួលបានសមិទ្ធិផលជាច្រើនថែម​ទៀតក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ៕

បកប្រែដោយ Duy Hoan