leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានលើកទឹកចិត្តដល់កម្មាភិបាលនិងបុគ្គលិករបស់កងពេទ្យកម្រិត២ លេខ ១

 

ថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលទាំងឡាយដែលកងពេទ្យកម្រិត ២ លេខ ១  ដែលសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំនៃការបំពេញបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong និងគណៈប្រតិភូចុះសួរសុខទុក្ខអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅកងពេទ្យកម្រិត ២ លេខ១
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong និងគណៈប្រតិភូបានថតរូបជាអនុស្សាវរីយ៍ជាមួយលោកស្រី Hiroko Hirahara ប្រធានមូលដ្ឋាន Bentiu

 

លោកអនុប្រធានអគ្គស្នងការនយោបាយបានថ្លែងទៀតថា បទពិសោធន៍ដ៏មានតម្លៃដែលកងពេទ្យកម្រិត២ លេខ ១  ទទួលបានក្នុងដំណើរការប្រតិបត្តិការនៅស៊ូដង់ខាងត្បូងគួរតែផ្ទេរដល់កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ ២ ដើម្បីបន្តលើកកម្ពស់គុណភាពពិនិត្យសុខភាពនិងព្យាបានជំងឺដល់បុគ្គលិករបស់អង្គការសហប្រជាជាតិ។

* នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Tran Quang Phuong និងគណៈប្រតិភូបានចូលជួបសំដែងការគួរសមជាមួយលោកស្រី Hiroko Hirahara ប្រធានមូលដ្ឋាន Bentiu ដែលកំពុងបំពេញបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិនៅ ប្រទេសស៊ូដង់ខាងត្បូង និងលោក Mick James តំណាងនៃទីភ្នាក់ងារជួយទ្រទ្រង់ផ្នែកភូមិសាស្ដ្រនៅមូលដ្ឋាន Bentiu៕

បកប្រែដោយ Thanh Cong