leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្រសួងការពារជាតិជប៉ុន (រូប​ថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះមូលនិធិសន្តិភាព Sasakawa នៃប្រទេសជប៉ុនដែលបានអនុវត្ត និងជំរុញការផ្លាស់ប្តូរផ្នែកការពារជាតិនាប៉ុន្មានឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ លោកសង្ឃឹមថា ក្នុងរយៈពេលខាងមុខ មូលនិធិនឹងបន្តអនុវត្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតលើវិស័យការពារជាតិរវាងវៀតណាមនិងជប៉ុន រួមចំណែកក្នុងការលើកកម្ពស់សកម្មភាពសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។

លោកឧត្តមសេនីយ៍ត្រី Endo Makoto បានសម្តែងនូវគោលបំណងថានាពេលខាងមុខ វៀតណាម - ជប៉ុននឹងបន្តបង្កើនបង្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យ​ការពារជាតិ៕

បកប្រែដោយ Duy Hoan