លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ Natt Intracharoen អគ្គលេខាធិការប្រចាំការនៃក្រសួងការពារជាតិថៃបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនានេះ។ អញ្ជើញចូលរួមកិច្ចសន្ទនានេះមានលោកឧត្តមសេនីយ៍ឯក Pham Ngoc Minh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម រួមជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចសន្ទនា

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - ថៃគឺជាយន្តការប្រចាំឆ្នាំដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​បំ​ណង​ពិភាក្សា និងឯកភាពលើបញ្ហាយុទ្ធសាស្ត្រ និងទិសដៅសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ រួមចំណែកជំរុញថែមទៀតនូវ​ទំនាក់ទំនងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរនិយាយ​រួម និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរជាដោយឡែក និង​កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបន្តគឺជាសរសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចសន្ទនាថតរួប​រួម​គ្នា

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយលើបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរបានវាយតម្លៃថា ក្នុងរយៈពេលកន្លងមកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរបានបន្តអភិវឌ្ឍយ៉ាងខ្លាំងដោយទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តអនុវត្តខ្លឹមសារសហប្រតិបត្តិការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយផ្តោតលើការជម្រុញខ្លឹមសារមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ សកម្មភាពបោសសម្អាតមីនលក្ខណៈមនុស្សធម៌ ការប្រឆាំងភេរវកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពកងទ័ពនៃប្រទេសទាំងពីរ រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាកងកម្លាំងនៅលើសមុទ្រ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគាំទ្រលើគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកផងដែរ៕

បកប្រែដោយ Duy Hoan